ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់ ​បែកខ្លួនខ្ទេចខ្ទីស្លាប់ មើលលែងយល់ ដោយសារថយន្តបែនដឹកថ្ម​ បើកបុកម៉ូតូកិនពីលើ
Sa,18 Januar 2020 (Time 10:05 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 531នាក់)


រាជធានីភ្នំពេញ៖បុរសម្នាក់បែកខ្លួនខ្ទេចខ្ទីស្លាប់ ​នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូមួយ​គ្រឿងត្រូវរថយន្តបែនដឹកថ្មបុកពីក្រោយ និងកិនពេញទំហឹងរួចព្យាយាមបើក រាប់រយម៉ែត្រត្រូវបងប្អូនជាព​លរដ្ឋដេញចាប់បានមកវិញ។
 
ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅ​ចំណុច​មុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ​២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមា​នជ័យ រាជធានីភ្នំពេញ។
 
សពជនរង​គ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
 តាមប្រភពពីប្រជាពលរដ្ឋឃើញ​ហេតុការណ៍នេះបានឱ្យដឹងថា មុនកើតហេតុគេឃើញ​បុរសម្នាក់​ជិះម៉ូតូ កូនទា មួយគ្រឿងពណ៌ក្រហមលាយសពាក់ស្លាកលេខភ្នំពេញ1GV-0472ធ្វើដំ​ណើរតាមមិ​នដោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចកើត​ហេតុខាងលើក៏​មានរថយន្តបែន​ដឹកថ្មមួយ​គ្រឿងក្បាលពណ៌សពាក់​ស្លាកលេខព្រះសីហនុ3A-2810បើកបរ​ដោយបុរសម្នាក់ទិស​ដៅស្របគ្នាមកពី​ក្រោយជ្រុលទៅបុកម៉ូតូបណ្ដាល​ដួលទៅនឹងថ្នល់ ចំណែកជនរងគ្រោះទ្ទាត​ទៅចូលកង់រថយន្ត ខាងក្រោយផ្នែកខាងស្ដាំរួច​កិនពែញទំហឹង។

ប្រភពដដែលបានបន្តទៀតថា ​ជនរងគ្រោះមុននឹងស្លាប់បានស្រែកឲ្យ​គេជួយដែរតែរ​ថយន្តបង្ក មិនឈប់បានបើកកិនពីលើ ​បណ្ដាលឲ្យជនរងគ្រោះបែកខ្លួនខ្ទេច​ខ្ទីស្លាប់ នៅនឹងកន្លែង​កើតហេតុ​យ៉ាងអាណោចអាធ័ម។​ចំណែករថ​យន្តបង្កព្យាយាមបើករត់មកដល់ ចំណុចមុខវត្តស្ទឹងមានជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឃើញហេតុការណ៍នេះ ក៏បាននាំគ្នាជួយដេញ​ចាប់បានរថយន្ត និងអ្នក​បើកបររួចទៅប្រលគល់ឲ្យសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ២សួនាំបន្ត ដើម្បីទុក​ប្រគល់ជូនសមត្ថកិច្ចជំនាញ។
 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា​នបានទំនាក់ទំនងទៅសមត្ថកិច្ច​ជំនាញចុះមកធ្វើការវាស់​វែងយក​ម៉ូតូ និងរថយន្តទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍​ផ្លូវគោករាជធានីភ្នំពេញ​រងចាំធ្វើការ​ដោះស្រា​យគ្នានៅពេលក្រោយ។ដោយឡែកសព​ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុនិងធ្វើការស្រាវជ្រាវរ​កសា​ច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32334 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208221 នាក់
ខែនេះ :
446885 នាក់
3 ខែនេះ :
996492 នាក់
សរុប :
17489720 នាក់