ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីលួច
Sa,18 Januar 2020 (Time 10:35 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


រាជធានី​ភ្នំពេញ៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវប​ទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២​០២០ ដើម្បីផ្តន្ទាទោ​សតាមច្បាប់ ពាក់ព័ន្ធករណីលួច(ទូរស័ព្ទដៃ)។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមាន​ឈ្មោះ ថោង សារឹទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានកម្លាំង​មូលដ្ឋានអាវុធហត្ថខណ្ឌមា​នជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២​០និង​៣០នាទី នៅចំណុចបន្ទប់លេខ៣០២ ជាន់ទី២ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា​៖មុនពេលសមត្ថកិច្ចអាវុធ​ហត្ថឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើសកម្មភាព​ដើរមើល​នៅតាមបន្ទប់ជួល ចំណុចខាងលើ ស្រាប់តែដើរដ​ល់មុខបន្ទប់លេខ៣០​២ ជាន់ទី២ ឃើញ​ទ្វារ​បន្ទប់ចំហរ ហើយម្ចាស់បន្ទប់ដេ​កលក់ ភ្លាមនោះរូបគេបានដើរលបៗចូល ទៅក្នុងបន្ទប់នោះ លួចយកបានទូរស័ព្ទដៃ០១គ្រឿង ម៉ាកBingo ពណ៍ខ្មៅទុកលើតុមុខទូរទស្សន៍ ខណៈពេល​នោះ​ស្រា​ប់តែម្ចាស់បន្ទប់​ភ្ញាក់ដឹងខ្លួនទា​ន់ស្រែកឆោរឡោ រូបគេបានរត់គេចខ្លួន ចុះដល់ដល់​ជាន់​ផ្ទាល់ដី ស្រាប់តែ​មានប្រជាពលរដ្ឋនៅក្បែរនោះឃើញហេតុការណ៍បានដេញ ផ្អើលដល់​សម​ត្ថកិច្ច​អាវុធ​ហត្ថខណ្ឌមានជ័យ ដែលនៅក្បែរនោះឃើញ បានចុះមកធ្វើការឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួច​ទូរសព្ទ័​របស់គេមែន ហើយ​កាលអំឡុងឆ្នាំ២០១៤កន្លងមក រូបគេធ្លាប់​ជាប់ពន្ធនាគារ​ព្រៃសរ មួយឆ្នាំកន្លះ ពីបទ ទទួល​ផលចោរកម្មផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2894 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
225628 នាក់
ខែនេះ :
549240 នាក់
3 ខែនេះ :
1099922 នាក់
សរុប :
17616902 នាក់