ថ្ងៃMittwoch ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនម​នុស្ស៧​នាក់ រួមនឹង​រថយន្តក្រុងវៀតណា​ម បង្កប់ឈើប្រណិ​ត១គ្រឿង នៅ​ស្រុកសេសាន្ត
Sa,18 Januar 2020 (Time 09:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 16នាក់)


ខេត្តស្ទឹងត្រែង៖រថយន្តក្រុងវៀត​ណាមមួយគ្រឿងបង្កប់ឈើប្រ​ណិតល្មើសច្បាប់ ត្រូវបាន​កម្លាំងនគ​របាល​ខេត្តស្ទឹងត្រែង​ ធ្វើកា​របង្ក្រាបាន និងឃាត់ខ្លួនមនុស្ស៧នាក់ បញ្ជូនម​កកាន់ស្នងការដ្ឋាននគ​របាលខេត្ត កាលពី​ថ្ងៃសៅរ៍ទី១៨ ខែ​មករា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧៨ ត្រង់គោល​ដៅប៉ុ​ស្តិ៍​ត្រួត​ពិនិត្យចរាចរណ៍ផ្លូវគោក ជិតផ្លូវចូលទៅទំនប់វារីអគ្គិសនីសេសាន្តក្រោម៣ ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
 

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖រថយន្តក្រុងនេះ បានផ្ទុកឈើប្រណិត ដោយដឹកចេ​ញពីខេត្ត​ស្ទឹង​ត្រែង ឆ្ពោះទៅកាន់ខេត្តរតនគិ​រី ក្នុងបំណងនាំឆ្លងដែ​នចូលទៅប្រទេសវៀតណាម តាមច្រកទ្វា​រអន្តរជាតិអូរយ៉ាដាវ ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។សមត្ថកិច្ចបន្តថា ដោយមានការសង្ស័យ កន្លង​គោលដៅ ក៏បាន​ឃាត់រថយន្តក្រុងនេះត្រួតពិនិត្យ ហើយបានរកឃើញ​មានផ្ទុកសុទ្ធតែ​ឈើ​ប្រណិត នៅក្នុងពេលនោះ ក៏បាន​ឃាត់រថយន្តក្រុងនោះ រួមទាំងជ​នជាតិវៀតណាម​៧នាក់ផងដែរ។

ក្រោយពីបង្ក្រាបរថយន្តក្រុងដឹកឈើល្មើសច្បាប់ និងជនសង្ស័យ៧នាក់ ត្រូវបានបញ្ជូនមកកាន់ ការិយាល័​យនគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការជា​បន្តតាម​ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ រយះពេល​តែមួយ​ព​ព្រិ​ក​ភ្នែក (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿង​ញៀន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាត់បញ្ជូនមន្រ្តីនគរបា​លចំនួន៤៦នាក់ ទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុក​និ​ងវរសេនា​តូចការពារព្រំដែនគោក បន្ទាប់ពីបញ្ជប់ការសិក្សា (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1051 នាក់
ម្សិលមិញ :
5383 នាក់
សប្តាហ៍នេះ :
33684 នាក់
ខែនេះ :
206630 នាក់
3 ខែនេះ :
558743 នាក់
សរុប :
1243836 នាក់