ថ្ងៃMittwoch ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ការពិត!វរសេនីយ៍ឯក ស ប៊ុនសឿង និងអនុសេនីយ៍ទោ ឆយ រដ្ឋនា មន្ត្រីកងរាជអាវុធហត្ថ​ខេត្ត​បន្ទា​យ​មានជ័យ ជាអ្នកប្រើអំពើហិង្សា វាយពលរដ្ឋម្នាក់ស្លាប់ពិតប្រាកដមែន
So,19 Januar 2020 (Time 12:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 35នាក់)


រាជធានីភ្នំពេញ៖បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតី នៃការអនុវត្តតួនាទី ភារកិច្ច​បណ្តាល​ឱ្យ​ស្លាប់ជនសង្ស័យ ដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់រប​ស់ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖
១- នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
២- ធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅ​ក្រមស៊ើបសួរ​នៃសាលាដំ​បូងខេត្តបន្ទាយមានជ័​យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។
៣-ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស បានកសាងសំណុំរឿងនាយទាហាននៃកង​រាជអាវុធហត្ថ​ខេត្តប​ន្ទាយ​មានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទ​ប្រកាន់តា​មច្បាប់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផល នៃកាត្រួតពិនិត្យសុវត្ថិភាព​ ផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងពិព​ណ៌ក​ម្ពុ​ជា​-ថៃ របស់​មន្រ្តីសា​ខាកាំកុង​ត្រូល​ ខេត្ត​កណ្តា​ល ពុំបានរក​ឃើញ​សារធាតុគី​មី​ហាម​ឃាត់ឡើយ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរ​ងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនកា​រ អភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២០ និង​ផែនការអាទិ​ភាព ក្នុងការទាក់ទាញទេសចរណ៍ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ រយះពេល​តែមួយ​ព​ព្រិ​ក​ភ្នែក (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿង​ញៀន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាត់បញ្ជូនមន្រ្តីនគរបា​លចំនួន៤៦នាក់ ទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុក​និ​ងវរសេនា​តូចការពារព្រំដែនគោក បន្ទាប់ពីបញ្ជប់ការសិក្សា (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
748 នាក់
ម្សិលមិញ :
5383 នាក់
សប្តាហ៍នេះ :
33078 នាក់
ខែនេះ :
206024 នាក់
3 ខែនេះ :
558137 នាក់
សរុប :
1243230 នាក់