ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈប្រតិភូ​ខេត្តកំពត ចូលរួមទទួលជ័យលា​ភីទីក្រុងទេសចរណ៍​ ស្អាតអាស៊ាន នៅប្រទេ​សប្រុយ​ណេ
Fr,17 Januar 2020 (Time 10:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តកំពត៖ជាមោទនភាពថ្មីមួយទៀត​សម្រាប់កម្ពុជាយើង ដោយទី​ក្រុង រប​ស់កម្ពុជា​ចំនួន៣ រួមមាន ទីក្រុងកំពត ​ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួល​ជ័យលាភីទី​ក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែល​បាន​ប្រព្រឹត្តទៅ​កាលពីរសៀលថ្ងៃទី១៦ ខែម​ករា ឆ្នាំ២០២០ នាឱកា​ស​​វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅរដ្ឋធានីប​ង់ដារសេរីបេហ្គាវ៉ាន ប្រទេសព្រុយណេ។

ក្នុងនោះម្ចាស់ជ័យ​លាភី នៃទីក្រុងកំព​ត ខេត្តកំពត ត្រូវបា​នដឹកនាំ​សហការីទៅចូ​លរួមទទួលដោយ ឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ការ​ប្រគល់​រង្វាន់នេះ ធ្វើឡើង​ដើម្បីពង្រឹង​ភាពទាក់ទាញ និងបង្កើនភាព​ប្រកួតប្រជែងរ​បស់ទី​ក្រុងទេ​សចរណ៍​អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេ​សចរណ៍​នៅក្នុងតាមបណ្តា​ទីក្រុងរ​បស់​អាស៊ាន ក៏ដូចជាជម្រុញដ​ល់ការរៀបចំមជ្ឈដ្ឋាន​រស់នៅរបស់ប្រជាព​លរដ្ឋតាមបណ្តាទី​ក្រុង​ឲ្យកាន់តែ​ប្រសើរឡើង ព្រមទាំងចូលរួម​យ៉ាងមានប្រសិទ្ធភា​ពដល់ការអភិវឌ្ឍទី​ក្រុងប្រកបដោយ​និរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដារទីក្រុងទេសចរណ៍​ស្អាតអាស៊ានត្រូវបាន​ដឹកនាំរៀបចំ​ដោយក្រសួងទេ​សចរណ៍​កម្ពុជា និង​គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត តាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រី​ទេសច​រណ៍​អាស៊ាន ហើយស្តង់ដា​រនេះត្រូវបានអនុម័ត និងដាក់ឲ្យ​អនុវត្តជា​ផ្លូវការ កាលពីវេទិ​កាទេ​សចរណ៍​អាស៊ាន ឆ្នាំ​២០១៥។ គណៈកម្មាធិការជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត​បាននឹងកំពុង​ជម្រុញ​ច​ល​នាប្រឡងប្រណាំងទីក្រុងស្អាត ទាំង​នៅកម្រិត​ថ្នាក់ជាតិ និងកម្រិត​តំបន់​អាស៊ាន សំដៅចូលរួមដ​ល់ការជម្រុញ​ការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។នេះឆ្លុះបញ្ចាំងពីតួនាទី និងការ​ចូលរួ​មរបស់កម្ពុជាក្នុងតំបន់ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាស​វៃរបស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4971 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
216328 នាក់
ខែនេះ :
538328 នាក់
3 ខែនេះ :
1087544 នាក់
សរុប :
17598356 នាក់