ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនជាតិកូរ៉េ២នាក់ជិះម៉ូតូធំ ធ្លាក់ចូលស្រះចិញ្ចឹមត្រីជំរៅជាង២០ម៉ែត្រស្លាប់ម្នាក់
Do,16 Januar 2020 (Time 03:23 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


ខេត្តសៀមរាប៖ជនជាតិ​កូរ៉េ២នាក់ បានជិះម៉ូតូធំកង់បួនធ្លាក់ជង្ហុក រ៉េចង្កូតបុកបង្គោលថ្ម ជ្រុលធ្លាក់​ចូលរណ្តៅ​ដី​ទំហំ១០០​ម៉ែត្រ×២០០ម៉ែត្រ ដែលគេជីកយកអាចម៍ដីលក់ រួចហើយគេដាក់ចិញ្ចឹម​ត្រី​ជំរៅជាង២០​ម៉ែត្រ ​បណ្តា​ល​ឲ្យជនជាតិកូរ៉េបាត់ខ្លួន​ក្រោយមកដឹងថា ជនរងគ្រោះ​ឈ្មោះ Jang  Seongsu បានលិច​ទៅបាត់​ជាមួយ នឹងម៉ូតូ រហូតមកទល់ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទើប​អន្តរាគ​មន៍​ដោយបង់​សំណាញ់​រកសពឃើញ រីឯម្នាក់ទៀត​ឈ្មោះ Lee Gyuhong បានស្រវ៉ា​ឡើងមក​លើ​ច្រាំវិញបាន​។
 
ករណីនេះកើតឡើងកាលពី​វេលាម៉ោ​ងប្រមាណជាង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​នៅចំណុ​ចផ្លូវលំដីស ស្ថិតនៅ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចថាជនរងគ្រោះឈ្មោះ JANG SEONGSU ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិកូរ៉េ កាន់លិខិត​ឆ្លង​ដែនលេខ M73614046(ស្លាប់)និង​ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិ​ខិត​ឆ្លង​ដែនលេខ M91994784 ទាំងពីរនាក់ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ា​ល់ រីសត ស្ថិតនៅភូមិ​កសិកម្ម សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប បាននាំគ្នាជួលម៉ូតូកង់​បួនខាងលើពី​ក្រុម​ហ៊ុន SAIGONSTAR TOUR ដែលមានទីតាំង​នៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វា​យដង្គុំ ក្រុង/ខេត្តសៀមរាប ដើម្បីបើក​ដើរលេងកំសាន្តនៅក្នុងក្រុងសៀមរាប ពេលដែល​ភ្ញៀវទាំងពីរ​នាក់ជិះមក​ដល់ចំណុច​ខាងលើ ក៏បានធ្នាក់ជង្ហុក រ៉េចង្កូត​ទៅបុក​និងបង្គោលថ្ម​ធ្នាក់ចូលរណ្តៅដី​មានទឹកពេញ ដែលមានជម្រៅ២៥ម៉ែត្រ ដែលត្រូវគេដឹងថា ជីកយកអាចម៍ដីលក់ដោយ អេស្កាវ៉ាទ័រ មានទំ​ហំ100×200ម៉ែត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33027 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
143653 នាក់
ខែនេះ :
384846 នាក់
3 ខែនេះ :
936217 នាក់
សរុប :
17424301 នាក់