ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនជិត៦គីឡូក្រាម
ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន២នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគាររយៈពេល៦ខែ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន និងឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនជិត៦គីឡូក្រាម កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលរំសាយសក់ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់នេះ កម្លាំងសមត្ថកិច្ច បានផ្ទុះអាវុធខ្លីចំនួន២គ្រាប់ ដើម្បីជាការបាញ់កំញើញចាប់ឃាត់ រថយន្ត១គ្រឿងម៉ាកនីសាន់ ដែលសង្ស័យថា មានផ្ទុកគ្រឿងញៀន។នៅពេលឆែកឆេរជាក់ស្ដែងនោះ បានរកឃើញសារធាតុញៀនទម្ងន់ជិត៦គីឡូក្រាម។ចំណែកជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់នោះ ត្រូវបានគេស្គាល់ ឈ្មោះហឿន ឧត្តម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង ជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ធនាគារមិនបានប៉ុន្មានខែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕