ឃាត់ខ្លួនបុរសម្នាក់ ករណីគំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាមសួនច្បារសាធារណៈ
ខេត្តកំពង់ឆ្នាំង៖កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីកាន់កាំបិតធ្វើសកម្មភាពគំរាមគំហែងកាប់អ្នកដ៏ទៃ នៅតាមសួនច្បារសាធារណៈ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចសួនដើមពោធិ៍ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ អ៊ន វិចិត្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាននូវវត្ថុតាងកាំបិត (កកុកដងវែង)១ដើម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅសាកសួរ និងសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕