ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បង​ប្អូន​ប្រជាពល​រដ្ឋ ក្រោយមាន​ករណីវិជ្ជមា​នវីរុសកូវីដ-19ថ្មីឆ្លងចូ​លសហគមន៍
Mon,30 November 2020 (Time 10:01 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 350នាក់)


ខេត្តបាត់ដំបង៖យោងតាមសេចក្តីប្រកា​សព័ត៌មានរបស់​ក្រសួងសុខាភិបាល គឺមានករណីវិជ្ជមា​នកូវី​ដ-១៩​( covid 19)ថ្មី ជាកា​រឆ្លងចូលសហគមន៍​ដែលបាន​រកឃើញនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០​នេះ រដ្ឋបាលខេត្ត​បាត់ដំបង​សូមធ្វើការ​ផ្សព្វផ្សាយនូវវិធាន​ការនិងការណែនាំ​របស់​ក្រសួង​សុខាភិបាល ដល់បងប្អូន​ប្រជាពលរដ្ឋ​ទូទៅសូម​បន្តការរ​ស់នៅធម្មតា​តាមបែបគន្លងថ្មី ដោយពាក់​ម៉ាស់ ក្នុងករណីចាំបាច់ ជាពិសេស​នៅក្នុងកាលៈ​ទេសៈនេះសូម​មើលការខុស​ត្រូវកូនចៅខ្លួន ដោយ​កុំឱ្យ​ដើរចេញក្រៅផ្ទះររហូត​បើមិនមានការចាំបាច់ តែបើអាក់ខានមិនបាននោះ នៅពេលចេញ​ទៅ​ខាង​ក្រៅផ្ទះ ត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល នៅឆ្ងាយពីអ្នកដ​ទៃឲ្យបា​នលើសពី​១ម៉ែត្រកន្លះពីគ្មា ត្រូវ​លាងសម្អាតដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹក​ស្អាត ឬអាល់កុល​ដែលសម្លាប់​មេរោគជាប់ជានិច្ច កុំយកដៃប៉ះផ្ទៃមុខ ពេលក្អកត្រូវទប់មាត់ និងកែង​ដៃ ក្នុងករណី​មានសញ្ញាណាមួយ​ដែលសង្ស័យ​ការឆ្លងជំងឺកូវីដ19 គួរដាក់ខ្លួនអោយនៅដោយឡែក ហើយប្រឹក្សាជាមួយក្រុមគ្រូពេទ្យ នឹងមកយកសំណា​កនៅមន្ទីរពេទ្យ​បង្អែកខេត្តបាត់ដំបង និងនៅ​ផ្នែក​បណ្ដុះបណ្ដា​លបន្ត​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត​ជាប់នឹងសាលាមធ្យ​មសិក្សាសុខា​ភិបា​ល​ភូមិ​ភាគបាត់ដំ​បង ជាពិសេស​សូមកុំឱ្យមានកា​រជួបជុំគ្នាកុះករច្រើនពេក កាត់បន្ថយជាអ​តិបរមា​នូវចំនួនម​នុស្សជួបជុំគ្នា។

នេះជាដំ​ណាក់កាលសំខាន់បំផុត​ដែលបងប្អូនប្រជាពរដ្ឋ​ទាំងអស់សូមចូល​រួមសាមគ្គីគ្នា ក្នុងការអ​នុវត្តវិធានការសុខាភិបា​លដ៏មានសារសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លង​រាលដាលក្នុង​សហគមន៍ទ្រង់​ទ្រាយធំ និងដើម្បីឱ្យបងប្អូនអាចបន្តការរស់នៅជាធម្មតាតាមបែបគន្លងថ្មី។ហើយ​សូម​កុំភ្លេចវីរុសកូវីដ-19 មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយវីរុសដ៏កាចសាហាវនេះ ក៏មិនភ្លេចយើងដែ​របើយើងធ្វេសប្រហែ​សវីរុសកាចសាហាវ​នេះនិងវាយលុកសិ​រីរាង្គកាយ​យើង​ហើយ ដូច្នេះមានតែវិធី​ការពារខ្លួនអោយ​បានខ្ជាប់ខ្ជួនតាមការណែនាំខាងលើនេះទេ ដែលអាច​ជួយទ​ប់ស្កាត់​បានជាអតិបរមា នូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារ​ខ្លួននិងមិ​នចម្លងពីបុគ្គលរាតត្បាតចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ និងសូមអំពាវនាវដ៏ទទូចដល់ប​ងប្អូនប្រជាពលរដ្ឋណា ឬបុគ្គលណាដែលមានការពាក់​ព័ន្ធក្នុងការទំនាក់ទំនងគ្នាដោយផ្តល់ឬប្រយោល ឬចូលរួមកម្មវិធីនានាទាំងការប្រជុំ ពិធីរៀបអាពាហ៍​ពិពា​ហ៍មង្គលការ។ល។បើសិនមានការសង្ស័យសូ​មមកកាន់មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង នឹងមក​កា​ន់ផ្នែកបណ្ដុះ​បណ្ដាលបន្តមន្ទីរសុខា​ភិបាលនៅរដ្ឋបាល​ខេត្តជាបន្ទាន់ ដើម្បីយកសំណាក​ទៅពិនិត្យ​នៅវិទ្យា​ស្ថានប៉ាស្ទ័រ ហើយរាជរដ្ឋាភិ​បាលមិនតម្រូវឲ្យប​ង់ថវិកាអ្វីទាំងអស់ពោល​គឺយក​សំណាកនិងពិនិត្យដោយឥតគិតថ្លៃ។

ជាមួយគ្នានេះដែរ ប្រជា​ពលរដ្ឋដែលជាអ្នករ​ត់ម៉ូតូឌុប ក៏ដូចជាអ្ន​ករត់ផាស់ស្អាប់ បានលើក​ឡើង​ដូចៗគ្នាអោយ​អ្នកយកព័ត៌មាន​ យើងដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រោយ​ពីស​ម្តេច​មា​នយុទ្ធសាស្ត្រភ្លាមប្រជាពលរដ្ឋទាំងអស់គ្នាក៏ចាប់ផ្តើមពាក់ម៉ាស់ ប្រើអាល់កុល និងគម្លាតឆ្ងា​យពីគ្មា​តាមប្រ​សាសន៍ណែនាំរបស់សម្តេច ហើយសូម្បីតែផាស់ស្អាប់ រ៉ឺម៉កកង់បី នៅពេលដែ​លភ្ញៀវ​ឡើង​ជិះ ក៏បានបាញ់អាល់កុល និងពាក់ម៉ាស់ដែរ ព្រោះជំងឺកូវីដយើង​មើលមិនឃើញ ដូច្នេះយើ​ងត្រូវពាក់ដើម្បីកា​រពារ ព្រោះរាជរដ្ឋាភិបា​លយើងកំពុងតែអោយយើងធ្វើ​ការចេះសម្អាតខ្លួនយើង ដោយពាក់​ម៉ាស់ លាងដៃនិងអាល់កុលឬជែលដើម្បីការពារការឆ្លងជំងឺកូវីដនេះឯង។ហើយក្នុងនេះ​ដែរ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល សម្រាប់ខេត្តបា​ត់ដំបង មិនទាន់​អាចបញ្ជាក់អំពីតួ​លេខនៃចំនួនអ្នកពា​ក់ព័ន្ធនៅឡើយទេ ព្រោះពេលនេះកំ​ពុងប្រមូលយ​កសំណាកម​កជាបណ្តើរៗ​ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5225 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
218237 នាក់
ខែនេះ :
540090 នាក់
3 ខែនេះ :
1090174 នាក់
សរុប :
17604520 នាក់