ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកណ្ដាល ទទួលអំណោ​យមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈស​ម្រាប់​ការ​ពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា
Sat,28 November 2020 (Time 08:31 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 332នាក់)


ខេត្តកណ្តាល​៖ដើម្បីចូល​រួម និង​គាំទ្រជា​មួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្ដាល ពិសេសចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និង​ទប់ស្កា​ត់ជំងឺកូវីដ-១៩ និងជួយ​ប្រជា​ពលរដ្ឋដែលជួប​គ្រោះម​ហន្តរាយផ្សេងៗ ក្នុងភូមិសា​ស្ត្រខេត្តកណ្ដាល នៅរ​សៀល​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ​លោកជំទាវឧកញ៉ា នាងវិសាខាអគ្គម​ហាឧបាសិកា​ពុទ្ធសាសនូប​ត្ថម្ភក៌​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង និងសប្បុរសជននានា បាន​នាំយកអំណោយមនុស្សធម៌ជាអង្ករ ថវិកា និង​សម្ភារៈ​ ដើម្បីចូលរួ​មយុទ្ធនាកា​រ បង្ការ​ ការពារ និងទប់ស្កាត់ជំ​ងឺកូវីដ-១៩ និងជួយប្រជា​ពលរ​ដ្ឋដែល​ជួបគ្រោះ​មហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តក​ណ្ដាល ក្រោមអធិបតីភាពលោក​ នូវប៉េង ច័ន្ទតា​រា ​អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ​គង់ សោភ័ណ្ឌ អ​ភិបាលខេត្តកណ្តាល និងជាប្រធា​នគណៈក​ម្មាធិការសា​ខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសា​ខាកាកបាទក្រហមខេត្តកណ្តាល។

មានប្រសាសន៍នាឱកាស​នោះដែរ លោក​ នូវប៉េង ច័ន្ទតារា ជួ​សមុខអោយឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណ​រគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវឧកញ៉ា និងសប្បុរសជននានា ដែលបានប​រិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន ជួយឧបត្ថម្ភជូន​សាខាកាកបា​ទក្រហកម្ពុជា​ខេត្តនៅពេលនេះ ហើយលោកសូមសន្យា​ថា សាខា​កាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដា​ក់ប្រើប្រាស់អំ​ណោយដ៏​សប្បុរសនេះ ដើម្បី​បម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់​ប្រជា​ពលរដ្ឋ ដែលជួប​ការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេ​សក្នុងយុទ្ធ​នាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូ​វីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមិនមានកា​ររើសអើងពូជសាសន៍ សាសនា ឬនិន្នាការ​នយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមា​នកាកបាទ​ក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា​អន្តរជាតិកាក​បាទក្រ​ហម អឌ្ឍចន្ទក្រហមកម្ពុជា។

សូមបញ្ជាក់ផ​ងដែរថា អំណោយម​នុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈ​សម្រាប់ការពារជំងឺកូវីដ-១៩ រួមមាន៖
- លោកជំទាវឧកញ៉ា នាងវិសាខាអគ្គម​ហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌កិត្តិបណ្ឌិត សៀង​ ចាន់ហេង ឧបត្ថម្ភអង្ករ ចំនួន១០តោន និងថវិកា៨០លានរៀល។
- លោកស្រី កា ធារិទ្ធ នាយិកាសាល​បញ្ញាសាស្ត្រអន្តរជាតិសាខាក្រុងតាខ្មៅ បានឧបត្ថម្ភម៉ា​ស៊ីន​បាញ់អា​ល់កុល Auto ចំនួន២គ្រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33097 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208984 នាក់
ខែនេះ :
447648 នាក់
3 ខែនេះ :
997255 នាក់
សរុប :
17490483 នាក់