ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជាប់គុកបីដងមិនរាងចាល ចេញម​កលួចទៀត ត្រូវស​មត្ថកិច្ចចាប់ឃាត់ខ្លួនបាន​០២នាក់ នៅខេត្ត​បាត់​ដំបង
Fri,27 November 2020 (Time 03:06 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 320នាក់)


ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន​០២នាក់ជាមុខសញ្ញា​ចាស់ ធ្លាប់ជាប់ពន្ធនាគារបី​ដងមិនរាងចាល ចេញមកវិញ​ប្រព្រឹត្តលួចដ​ដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទីបួន​ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលាម៉ោង១៨និង២០នាទី ​នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង។

លោក​វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាន​ឲ្យ​ដឹងថា ដោយអនុវត្តន៍​តាមការណែនាំបញ្ជាផ្ទាល់​ពី​លោកឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែន​ការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជ​អាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកបានដឹកនាំកម្លាំង​ក្រុមបង្ការប​ង្ក្រាបចុះបង្ក្រាបករណី​លួចមានស្ថានទម្ងន់ទោស(កាច់សោរ យកម៉ូតូ)០១ករណី និង​បានឃាត់ខ្លួ​នជនសង្ស័យចំនួន០២នាក់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនទី​១- ឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ,ទី២- ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ ទាំងពីរនាក់​ បច្ចុប្បន្នស្នាក់នៅ​បន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែ​កព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ចំនួន០៣លើក ដែលពាក់ព័ន្ធនឹងករណី​លួចដូចគ្នា ។

លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០២នាក់ខាងលើ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើសកម្មភាពលួច(យកម៉ូតូ១គ្រឿង) របស់ជនរងគ្រោះ​ឈ្មោះ លេង វុត្ថា ភេទប្រុស អាយុ៤៤​ឆ្នាំមានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានគេ​ចខ្លួនមិនបានប៉ុន្មានក៏​ត្រូវសមត្ថកិច្ចជំនាញ​ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
- ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD 8405 (ជាម៉ូតូរបស់ជនរងគ្រោះ) និង០១គ្រឿងទៀតម៉ាក ស៊ូស៊ូគីស្មាស់វី ពណ៌ក្រហម ស៊េរីឆ្នាំ២០​១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 (ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព )។

បច្ចុប្បន្នជនសង្ស័យទាំ​ងពីរនាក់ត្រូវការិយាល័យ​ជំនាញកំពុង​ធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូន​ទៅសាលា​ដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2167 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
112793 នាក់
ខែនេះ :
353986 នាក់
3 ខែនេះ :
905357 នាក់
សរុប :
17393441 នាក់