ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្ត​ខេត្តបាត់ដំបង អញ្ជើញជាអ​ធិបតី​ក្នុងពិធី​ប្រកាសចូលកាន់មុខតំណែង អភិ​បាល នៃគណៈ​អភិបាលស្រុករុក្ខគិរី
Wed,25 November 2020 (Time 03:32 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តបាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ​អភិបាលខេត្តបាត់ដំបង​ នៅ​ព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈ​អភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរអង្គភាព គណៈអភិបាលស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកច្រើនរូបទៀត។

សូមជំរាបដែរថា លោកស្រី ប៊ិន បូឡែន ឋានន្តរស័ក្តិ ថ្នាក់លេខ៦ ត្រូវបានប្រកាស​ឲ្យចូលកាន់​មុខតំណែ​ងជា​អភិបាលនៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង។

នាឱកាសនោះលោកស្រី ប៊ិន បូឡែន អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ដែលទើប​ប្រកាស​តែងមុ​ខតំណែងថ្មី បានឡើងអាន​សេចក្តីប្តេជ្ញាចិត្តចំ​ពោះគណៈអធិបតី និងអង្គពិធីទាំងមូល​ក្នុង​អនុវ​ត្តតួនាទី ភារកិច្ច ដោយ​ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខស​ណ្តា​ប់ធ្នាប់សាធារណៈសង្គមនៅមូលដ្ឋានស្រុកផងដែរ។

ក្នុងនោះឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់លោកស្រី អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ត្រូវខិត​ខំបំពេញតួនាទី ភារកិច្ចរ​បស់ខ្លួនក្នុង​ការផ្តល់សេវា​សាធារណៈ​ជូនដល់ប្រ​ជាពលរដ្ឋ​ ឱ្យ​កាន់តែ​ល្អប្រ​សើរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
548 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
213560 នាក់
ខែនេះ :
535413 នាក់
3 ខែនេះ :
1085497 នាក់
សរុប :
17599843 នាក់