ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកប​ន្ទាយ​មាស
Wed,25 November 2020 (Time 02:57 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 310នាក់)


ខេត្តកំពត៖​ឯកឧត្តម ជឹង ផល្លា ប្រធានក្រុ​មប្រឹក្សា​ខេត្ត និងឯកឧត្តម ជាវ តាយ អភិបាល នៃគ​ណៈអភិ​បាលខេត្ត កាលពីរសៀល.ថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អញ្ជើញ​ជាអធិបតីក្នុង​វេទិកាផ្សព្វផ្សាយ​និងពិគ្រោះយោប​ល់របស់​ក្រុម​ប្រឹក្សាខេត្ត នៅស្រុកបន្ទាយមាស ខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ អង្គភា​ពចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង មន្ត្រីរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ សរុបចំនួនប្រមាណ៣៤៣នាក់ ស្រី៨៧នាក់។​

វេទិកានេះមាន​គោលបំណង ៖
បង្កើតបាននូវ​វប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណ​នេយ្យភាពតាមបែបប្រជា​ធិបតេយ្យតាមរ​យះ
-ផ្តល់ព័ត៌មានអំពីសមិទ្ធិផលរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានក្នុងឆ្នាំ២០២០ និងផែនការសក​ម្មភា​ពជាអាទិភាពបន្ត
-រាយការណ៍​អំពីលទ្ធផល ដែលរដ្ឋបាលខេត្ត ​បានអនុវត្តឆ្លើយតបនឹងបញ្ហា សំណូមពររបស់ប្រ​ជាព​លរដ្ឋ ដែលបានលើកឡើងក្នុង​អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២​០១៩
-ពិភា​ក្សា រិះរកដំ​ណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈ​មមិនទាន់បាន​ដោះ​ស្រាយ នៅតាមមូលដ្ឋាន ។
តាមរយៈ​អង្គការវេទិកានាថ្ងៃនេះ បានពិ​និត្យឃើញថា មានការចូលរួមមតិ​យោបល់​របស់បង​ប្អូន​ប្រជា​ពលរដ្ឋបានយ៉ាងផុលផុស បង្ហាញពីស្មារតីចូលរួម និង​ទទួលខុស​ត្រូវក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់យើងទាំងអស់គ្នា។ជាក់ស្តែង ជាលទ្ធផលនៅឆ្នាំ២០១៩ សំណូមពរសរុបមានចំនួន១៥៥ក​រណី
- ដោះស្រាយរួច១៣៣ករណី
- កំពុងដោះស្រាយ១៧ករណី
- មិនទាន់ដោះស្រាយ០៥ករណី
សូមញ្ជាក់ថា៖ លទ្ធផល​នៃការឆ្លើយតបដោះស្រាយក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់​របស់ក្រុម​ប្រឹក្សាខេត្ត ឆ្នាំ២០១៩ ស្រុកបន្ទាយមាស មាន០៩សំណូមពរ រដ្ឋបាលខេត្តបាន ដោះស្រា​យរួចទាំង​០៩ករណី។

ពាក់ព័ន្ធនឹងការលើកឡើង​នៅក្នុងអង្គវេទិកាឆ្នាំ២០២០នេះ របស់​ស្រុកបន្ទាយមាស មានសំណូមពរ និងបញ្ហាប្រឈ​មរបស់ប្រជាពលរដ្ឋសរុបចំនួន២៤សំណូមពរ ភាគច្រើនពាក់ព័ន្ធកសាងផ្លូវ ប្រព័ន្ធ​ធារាសាស្រ្ត(ទ្វារទឹក) បញ្ហាដីធ្លី(បិទ​ផ្លូវចូលផ្ទះ) ស្នើសុំទីចាត់ការសាលារៀនមួយខ្នង ស្នើសុំថវិកា​ឧត្ថម្ភប្រជាការពារ។ជាលទ្ធផល សំណូមពរសរុបចំនួន២៤ក្នុងនោះ២ករ​ណីត្រូវបា​នដោះស្រា​យ​បញ្ចប់ ដោយផ្តល់ថវិកា​ចំនួន៥ពាន់ដុល្លារ សម្រាប់ដោះ​ស្រាយករណីបិទផ្លូវប្រជាជន៦៨ គ្រួសារ និង៣​លានកន្លះ សម្រាប់ដោះស្រាយការ​កៀរផ្លូវបង្ហាប់ប្រវែង៣,​៥០០ម និងចំនួន២២សំណូ​មពរ​ទៀត រដ្ឋបាលខេត្ត ពិនិត្យសិក្សាប​ច្ចេកទេសសិន នឹងដោះស្រាយតាមយន្តការផ្សេងៗ តាមតម្រូវកា​រជាក់​ស្តែងរបស់ប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14701 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
227713 នាក់
ខែនេះ :
549566 នាក់
3 ខែនេះ :
1099650 នាក់
សរុប :
17613996 នាក់