ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ជនសង្ស័យ០២នាក់ តាមដីកាតុលាការខេត្តបាត់ដំបង ក្រោមកា​រចោទពីប​ទលួចមាន​ស្ថានទម្ងន់​ទោស
Wed,25 November 2020 (Time 08:04 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្តបាត់ដំបង៖កម្លាំងក្រុមអន្តរាគមន៍បង្ការ​បង្ក្រាប​ សហការ​ជាមួយកម្លាំង​អធិការដ្ឋាននគ​របាល​ក្រុងបាត់​ដំបង និងស្រុ​កថ្មគោល បានចាប់ឃាត់ខ្លួនជនសង្ស័យចំ​នួន០២នាក់ បន្ទាប់ពីទទួលបាន​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ របស់​លោក​ចាប​ តុលា​ ចៅ​ក្រម​ស៊ើ​ប​សួរ ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដោយ​ចោទពីបទលួចមានស្ថានទម្ងន់ទោស។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ​ស្នងការ​ខេត្តបាត់ដំបង បាន​ឲ្យដឹងថា ជំហានទី១ បានធ្វើឡើងនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​តាសី​ ឃុំ​តាម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​ ដោយបាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​០១​នាក់​ ឈ្មោះ​ ទិត្យ​ រ៉ូ​ហ្សែត​ ហៅ​ហ្សិត​ ភេទប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​ព្រែកក្រូច​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង។

ជំហានទី២ បានធ្វើឡើងនៅវេលា​ម៉ោង​១៣និង៤៦​នាទី​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបាន​ឃាត់ខ្លួនជនសង្ស័យ០១​នាក់​ទៀត​ ឈ្មោះ​ ទោម​ សម្បត្តិ​ ហៅ​ ឆាយ​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ មានទី​លំនៅ​ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រក្រុងបាត់ដំបង។ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានចាប់ខ្លួន អនុវត្តន៍តាម​ដីកាបង្គាប់ឲ្យនាំខ្លួន របស់​​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដោយ​ចោទពីប​ទលួចមា​នស្ថាន​ទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សានៅ​ចំណុចខារ៉ាអូខេយីហោ ត្រចៀកកាំ ស្ថិតក្នុង​ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យខាងលើ ក្រោយពីការឃាត់ខ្លួន ត្រូវបានមន្ត្រីការិយាល័យជំនាញ ការកសាងសំណុំរឿង ​
បញ្ជូន​ទៅ​សា​លាដំបូង​ខេត្ត​បាត់ដំបង ​ដើម្បីចាត់ការ​បន្ត​តាមនីតិវិធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3104 នាក់
ម្សិលមិញ :
4255 នាក់
សប្តាហ៍នេះ :
111829 នាក់
ខែនេះ :
355642 នាក់
3 ខែនេះ :
912503 នាក់
សរុប :
17389387 នាក់