ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួនជនសង្ស័យ២នាក់​ទៅ​តុលាការខេត្តបន្ទាយមានជ័យ ពា​ក់ព័ន្ធករណីលួចម៉ូតូ និង​ទ​ទួលផល​ចោ​រកម្ម
Tue,24 November 2020 (Time 06:37 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 376នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ចំនួន២នាក់ ​ត្រូវ​បានអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ប​ញ្ជូនខ្លូន​ទៅ​តុលាកា​រខេត្ត​ នៅព្រឹកថ្ងៃទី​២៤ ខែ​វិច្ឆិការ ​ឆ្នាំ២០២០ ​បន្ទាប់ពីកម្លាំ​ងកងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ចាប់ឃាត់ខ្លួន​យោង​តាមពាក្យប​ណ្ដឹងចុះថ្ងៃទី២១ វិច្ឆិការ ឆ្នាំ​២០២០ របស់ជនរងគ្រោះឈ្មោះ ស៊ិប ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ស្ដីពីក​ណីបាត់ម៉ូតូ០​១គ្រឿង នៅចំណុចបន្ទ​ប់ជួលម្ដុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិ​សាមគ្គីមាន​ជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។ក្រោយពីទទួល​បានពាក្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធក្រុងប៉ោយប៉ែត បានដឹក​នាំកម្លាំងចុះ​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ រស់ សារ៉យ (ហៅឡយ) តាមរយៈឈ្មោះ រិន សិលា ភេទស្រី អាយុ១៩ឆ្នាំ ដែលជា​អ្នក​ទៅជិះ​ម៉ូតូយកមកឱ្យជនសង្ស័យឈ្មោះ រស់ សារ៉យ។ក្រោ​យមកដោយខ្លួនដឹ​ងថា​ម៉ូតូនេះ​ជា​របស់ជន​សង្ស័យឈ្មោះ រស់ សារ៉យ (ហៅឡយ)លួ​ចគេ មក ទើ​បរូបគេប្ដឹង​មកសមត្ថ​កិច្ចឱ្យធ្វើ​ការឃាត់​ខ្លួនជន​សង្ស័យនេះតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ​ក្រោយពីឃាត់ខ្លួន ត្រូវបាន​បញ្ជូនមក​មូលដ្ឋានអាវុធហត្ថក្រុង ដើម្បីសាកសួរចម្លើយ បន្ទាប់ពីសួរចម្លើ​យរួចមកនៅ​វេលាម៉ោង​១០និង០០​នាទី ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ កម្លាំងបានឃាត់ខ្លួន​ជនសង្ស័យម្នាក់ទៀត ដែលជាអ្នកទិញ​ផលចោរ​កម្ម ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត និងបានដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៥ ពាក់ស្លាកលេ​ខបន្ទាយ​មានជ័យ 1L-1920 ដែលជាម៉ូតូរបស់ជ​នរងគ្រោះខាងលើដូចមានក្នុងបណ្ដឹងស្រាប់។

ដោយផ្អែកលើពាក្យប​ណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយ​សារភាព ព្រមទាំងមានវត្ថុតាងម៉ូតូ ដែល​ដក​ហូតបានផងនោះ ជនសង្ស័យទាំង០២នាក់ ជាពិតបានប្រព្រឹត្តបទល្មើសលួចម៉ូតូ និងទទួលផលចោ​រកម្មពិតប្រាកដមែន។បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំង​ជំនាញព្រហ្មទ​ណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត បន្ទាប់មកកម្លាំង​ជំនាញព្រហ្មទណ្ឌអាវុត្ថខេត្ត ក៏បានបញ្ជូន​ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែក​ម៉ូតូត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52936 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
163562 នាក់
ខែនេះ :
404755 នាក់
3 ខែនេះ :
956126 នាក់
សរុប :
17444210 នាក់