ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សង្រ្គាមបទល្មើសឧក្រិដ្ឋកម្មឈើប្រណិតនៅតាមខ្សែរ បន្ទាត់ព្រំដែនកម្ពុជាថៃ រវាងសម្ថតកិច្ច និងក្រុមឈ្មួញបង្ករឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ក្រោយពីបានលឺសូរគ្រាប់កាំភ្លើងផ្ទុះឡើង
Sat,21 November 2020 (Time 01:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 815នាក់)


ខេត្តឧត្ដរមានជ័យ៖សង្គ្រាមបទល្មើសឧក្រិដ្ឋកម្មឈើប្រណិតនៅតាមខ្សែបន្ទាតព្រំដែនកម្ពុជាថៃ ស្រុកត្រពាំងប្រាសាទ បានបង្ករអោយអធិការរងផ្នែកព្រំទណ្ឌ ស្រុកអន្លង់វែងម្នាក់ ឈ្មោះកេត សុធាហៅបុល រងគ្រាប់កាំភ្លើង​របស់ឈ្មួញ​ឈើចំនួន​២គ្រប់ក្នុងចំណោមអ្នករួមដំណើ៤នាក់
ទី២.លៀង ពៅ ប៉ូលិសចារកម្មក្រសួងមហាផ្ទៃ។
ទី៣.ឈ្មោះអនុសេនីយ៍ឯក ម៉ា រដ្ឋា ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។
ទី៤ ឈ្មោះ វ៉ាន់ នាត ដើរតួនាទីជាមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើនិងជាទាហ៊ាន វរៈការពារព្រំដែនគោក៤០២។
៥ ឈ្មោះភក្តីជាទាហ៊ាចារកម្មខេត្តឧត្តរមានជយ័

ម្នាក់រងរបួសធ្ងន់កាលពីយប់ ថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០២០ នៅចំណុចភូមិអូរជីក ឃុំផ្អាវស្រុកត្រពាំងប្រាសាទឈ្មោះកេត សុធា ហៅបុល។

តាមប្រភពៈពី សមត្ថកិច្ចស្រុកអន្លង់វែងម្នាក់សូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ក្រុមចំរុះជិះរថយន្តកាមរីពណ៍​ខ្មៅមា​នចំនួនគ្នា​បី នាក់ឯបក្សពួកម្នាក់ទៀតជិះរថយន្តផ្សេង ដេញចាប់រថយន្ដដឹក​ឈើពណ៍សមានគ្នា​ចំនួន២នាក់បានបើក​រថយន្តគេចខ្លួន តែបែរជាចូលចំផ្លូវទាល់ ទៅមុខមិនរួចបែរក្បាលរថយន្តមកវិញ ។

ត្រូវបានរថយន្តកាមរីពណ៍ខ្មៅស្ទាក់ជាប់ មួយស្ទុះក្រោយក៍មានស្នូរកាំភ្លើងផ្ទុះឡើង​ជាច្រើនគ្រាប់ ដោយមានការបាញ់ប្រហា​រតដៃគ្នាទាំងសងខាងធ្វើ​អោយគួរភាគីម្ខាងទៀត ដែលជិះរថយន្តពណ៍ខ្មៅ រងរបួសជាមន្រ្តីនគបាលផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រុកអន្លង់វែងរងរបួសពីគ្រាប់ គ្រាប់ទី១ចំហៀងក មួយគ្រាប់ទៀតចំស្មា។នៅយប់ដដែលជនរងគ្រោះត្រូវបានគេបព្ជួានទៅសង្រ្គោះបន្ទាន់នៅឯភ្នំពេញហើយ។

ជុំវិញករណីផ្ទុះអាវុធរវាងសម្ថតកិច្ច និងក្រុមឈ្មួញដឹកឈើកាលពីយប់ថ្ងៃទី១៩ ខែ វិច្ឆិការ ក្រុមការងារយើងក៍បានខល​ទៅលោក វរៈសេនីយ៍ឯក អ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ​ លោកបានបព្ជាក់ថា ករណីបាញ់បោះខាងលើលោ​កមិនបានដឹងទេ ពេលដែលលោកដឹងត្រូវបានគេប្រមូលយកវត្ថុតាងអស់ទៅហើយ បើចង់ដឹងច្បាស់ទៅសួរអធិ​ការស្រុកអន្លង់វែងទៅដឹងហើយ។
ចំណែកលោក វរៈសេនីយ៍ឯ​ក ស៊ឹម វណ្ណះអធិការស្រុកអន្លង់វែងលើកឡើងថាមិនបានដឹងរឿងទាំងនេះ លោករវល់ប្រជុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7337 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117922 នាក់
ខែនេះ :
470640 នាក់
3 ខែនេះ :
1248821 នាក់
សរុប :
14189132 នាក់