ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
តើលោកឧត្ដមសេនីយ៍ឯក កែវ ធី គិតយ៉ាងណា​ ចំពោះមន្រ្ដីយោធាម្នាក់​ ឈ្មោះ​ អាំង មករា ប្រមូលទិញឈើប្រណិតឆ្លងដែនកម្ពុជាថៃ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន?
Sat,21 November 2020 (Time 01:11 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 916នាក់)


ខេត្តឧត្ដរមានជ័យ​៖រយៈពេលជិត​១០ឆ្នាំមកហើយ រហូតមកដល់ថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ មិនដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឯក​ កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដឹងហើយឬនៅនោះទេ ចំពោះសកម្មភាពមន្ត្រីយោធាម្នាក់ ឈ្មោះ​ អាំង មករា មានទីលំនៅភូមិអូរជញ្ជាន ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ បំរើការងារជាមន្រ្ដីយោធា​ នៅកងពលធំអន្តរាគមន៍លេខ២ ដែលត្រូវជាប្អូនបង្កើតឈ្មោះ​ អាំង ចូច​ ជានាយទាហ៊ាន​ បំរើនៅកងពលធំលេខ២​ ផងដែ​រ ដែលកំពុងបង្កអសន្តិសុខ កៀរគរពលករឆ្លងដែន​ និងប្រមូលទិញឈើប្រណិត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងតំបន់គ្រប់គ្រងរបស់យោធាសិករងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងសង្កាត់អូរស្មាច់? ។

សេចក្ដីរាយការណ៍​ បានអោយដឹងថា​ ឈ្មោះ អាំង មករា បានប្រព្រឹត្តបទឧក្រឹដ្ឋកម្មឈើឆ្លងដែន​ ដោយមានការសហការជាមួយមេឈ្មួញស្ដ្រីជាជនជាតិវៀតណាម​ ឈ្មោះ​ ខ្វៀង​ ធីម៉ៃ​ ដោយមានទីតាំងកាត់ជ្រៀក​ នៅជាប់ផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍​ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ប្រភពបានបន្តថា​ ឈ្មោះ​ អាំង​ មករា ឈ្មោះជាមន្រ្ដីយោធា​ នៅកងពលធំអន្តរាគមន៍លេខ២ តែមិនដែលចូលបន្ទាយទេ គឺយកពេលមករកស៊ីបទល្មើសឈើឆ្លងដែន រកប្រាក់ចំណូលបន្ថែមលើមុខងារបច្ចុប្បន្ន (យោធា) ដែលជាមូលហេតុ​ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន​ និងមានពលករកាត់អាឈើជាច្រេីន​ ត្រូវបានយោធាថៃ​ ចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមតាមច្បាប់ប្រទេសថៃ។

បើលោកឧត្ដមសេនីយ៍ឯក កែវ ធី នៅតែបន្តទុកឱកាស មិនមានវិធានការណាមួយទៅលើមន្រ្ដីក្រោមឱវាទឈ្មោះ​ អាំងមករា​ ទេនោះ មិនដឹងនៅថ្ងៃខាងមុខ​ មានពលករខ្មែរប៉ុន្មានរូបទៀត​ នឹងត្រូវរងគ្រោះនោះទេ?។

ជុំវិញករណីខាងលើ​ ក្រុមការងារយើង​ មិនទាន់បានស្វែងរកសុំការបំភ្លឺពីសាមុីពាក់ព័ន្ធនៅឡើយទេ បើចេញផ្សាយទៅមិនច្បាស់លាស់យ៉ាងណានោះ​ ក្រុមការងារយើង​ នឹងរង់ចាំធ្វើការបកស្រាយបំភ្លឺជូនវិញ​ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6795 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117380 នាក់
ខែនេះ :
470098 នាក់
3 ខែនេះ :
1248279 នាក់
សរុប :
14188590 នាក់