ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អយុត្តិធម៌ពេកហេីយ​ ចំពោះចាងហ្វាងការផ្សាយគេហទំព័រម្នាក់,​ សូមឯកឧត្ដម​ កើត រឹទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌​ ​ជួយពិនិត្យមើលការកាត់ក្ដីរបស់ចៅក្រម ស៊ឹម ពិចិត្រ ផងទាន សូមលើកយករឿងក្ដី​ មកពិចារណាឡើងវិញ
Sat,21 November 2020 (Time 12:55 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 1079នាក់)


ខេត្តឧត្ដមានជ័យ​៖ចាងហ្វាងការផ្សាយគេហទំព័រស្រទាប់យុវវ័យ លោក​ ប៉ែន នួន នៅថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២០ សូមអំពាវនាវទៅដល់ឯកឧត្ដម​ កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយពិនិត្យមើលការកាត់ក្ដីរបស់លោក​ ស៊ឹម ពិចិត្រ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តឧត្ដរមានជ័យ​ ផងទាន​ ដែលបានជំនុំជម្រះកាត់ក្ដី កាលពីថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០ ដោយអោយខ្ញុំបាទ ប៉ែន នួន ចាងហ្វាងការផ្សាយគេហទំព័រស្រទាប់យុវវ័យ អោយសងជម្ងឺចិត្ត ទៅអោយលោកផ្កាយពីរ អ៊ុក គឹមលី មានតួនាទីនាយរងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ​កងទ័ពជើងគោក និងលោកអនុសេនីយ៍ទោ យឹម​ សេន មានតួនាទីជាអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃ​ ប្រចាំច្រកទ្វាអន្តរជាតិអូរស្មាច់ ក្នុងម្នាក់ៗ​ ៤០លានរៀល​ និងផាក់ពិន័យចូលរដ្ឋផ្សេងទៀត។

ដោយសារលោក ប៉ែន​ នួន​ បានធ្វើការផ្សព្វផ្សាយព័ត៌មានពិត លាតត្រដាង រឿងអាស្រូវរបស់លោកផ្កាយពីរ​ អ៊ុក គឹមលី និងលោក​ យឹម សេន បានឃុបឃិតគ្នាក្លែងឯកសារលិខិតកាន់កាប់និងប្រើប្រាស់ដីធ្លី ខុសទីតាំងភូមិ មករំលោភយកដីពលរដ្ឋចំនួន​ ៤គ្រួសារ​ នៅលើផ្ទៃដី​ ៦ហិកតា​ ស្ថិតនៅជាប់ផ្លូវបារាំង ភូមិទួលស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ។

ចេញផ្សាយនៅលើផេកគេហទំព័រស្រទាប់យុវវ័យ កាលពីថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០១៩​ ទាំងដែលសាមីជនពាក់ព័ន្ធ​ មិនមានលិខិតណាមួយ​ ស្នើសុំអោយអង្គភាពយើងខ្ញុំ​ ធ្វើការបកស្រាយបំភ្លឺឡើងវិញ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាននោះទេ។

បើមានចៅក្រម កាត់ក្ដីដូចលោកចៅក្រមឈ្មោះ ស៊ឹម ពិចិត្រ នៅទូទាំងប្រទេសកម្ពុជា គឺគ្មានស្ថាប័នសារព័ត៌មានណាមួយ​ ហ៊ានបញ្ចេញមតិ​ ឬក៏ចុះផ្សាយព័ត៌មានតាមគេហទំព័រ ឬទំព័រកាសែត​ តទៅទៀតឡើយ​ ពោលគឺបាត់បង់ទាំងស្រុង​ នូវច្បាប់ស្ដីពីរបបសារព័ត៌មាន សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិតាមសារព័ត៌មាន និងប្រឈមក្នុងការបាត់បង់វិស័យព័ត៌មាននៅទូទាំងប្រទេសទៀតផង។

ហេតុដូច្នេះហេីយ​ សូមឯកឧត្ដម កើត រឹទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ជួយមើលករណីកាត់ក្ដីរបស់ចៅក្រម​ ស៊ឹម​ ពិចិត្រ​ ផងទាន ដើម្បីជួយលើកកម្ពស់វិស័យព័ត៌មាន ដែលជាស្ថាប័នមួយ​ មិនអាចខ្វះបាន​ នៅក្នុងសង្គម​ជាតិ ដែលកំពុងតែអភិវឌ្ឍ​ និងសន្តិភាពពេញលិញ។

លោកស៊ូ ណាត មេឃុំត្រពាំងប្រីយ៍បានបញ្ជាក់ថាលោកអ៊ុក គឹមលី ទទួលផលចោរកម្ម អ្នកដែលអ្នទៅចង្អុលដីគេលក់អោយអ៊ុក គឹមលី ឈ្មោះមាសសារ៉េត គ្មានដីនៅទីនោះទេ លោកមេឃុំបន្តថាកាលពីឆ្នាំ២០១៦ អ៊ុក គឹមលីទៅធ្វើបណ្ណម្ដងរួចមកហើយតែត្រូវលោកដកហូតទុកវិញ ក្រោមកនៅឆ្នាំ២០១៩ទៅធ្វើម្ដងទៀតត្រូវរ៉ូវគ្នាជាមួយលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាល ចុះវាស់វែងទៅតាមការចង្អុលបង្ហាញមិនមានការសហការនិងអាជ្ញាធរភូមិឃុំ ដាក់ខុសទីតាំងភូមិហើយទៅអះអាងរំលោភយកដីគេ ឯងបង្ករផលលំបាក់ដល់អាជ្ញាធរ លោកបញ្ជាក់ថា និងកោះប្រជុំក្រឹមព្រឹក្សាឃុំនិរាករបណ្ណនោះវិញ ដោយសារលោកបានចុះហត្ថលេខាហួស មិនបានត្រួតពិនិត្យច្បាស់លាស់ ជាន់គ្នាទៅលើដីពលរដ្ឋដែលមានបណ្ណត្រឹមត្រូវ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
2890 នាក់
សប្តាហ៍នេះ :
67343 នាក់
ខែនេះ :
288540 នាក់
3 ខែនេះ :
985340 នាក់
សរុប :
16153504 នាក់