ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាក​បាទក្រហម​កម្ពុជា​ខេត្តកណ្ដាល ប្រគល់ម៉ា​ស៊ីនកុំព្យូទ័រ និង​ម៉ា​ស៊ីន​ព្រីនទ័រ ជូនដល់​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ក្រុង-ស្រុកទាំង១១
Sat,21 November 2020 (Time 11:33 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 338នាក់)


ខេត្តកណ្តាល៖ដើម្បីពង្រឹង​នូវវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា គឺការងារគ្រប់​គ្រង​គ្រោះ​មហន្តរាយ ការងារសុខភាព និងការថែទាំសុខភាពសហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ និងតម្លៃមនុស្សធ​ម៌របស់ចលនា ការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍធនធាន នៅក្នុងភូមិ​សាស្ត្រខេត្ត​កណ្តាល ឲ្យកាន់តែល្អប្រសើរជាងនេះទៀត នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធា​នគណៈកម្មាធិ​ការសាខាកាក​បាទក្រហម​កម្ពុជា​ខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិសេសសំណេះសំណាលប្រគល់ម៉ាស៊ីនកុំព្យូទ័រ និងម៉ា​ស៊ីនព្រីនទ័រ ជូនដល់អនុ​សាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង១១ នៅក្នុងខេត្តកណ្តាល។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រៅពីវិស័​យស្នូល​ទាំង៤សាខា និងអនុសា​ខាទាំងអស់ ត្រូវយ​កចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវ តាមអនុ​សាសន៍ដឹក​នាំដ៏ថ្លៃថ្លា របស់សម្ដេច​គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដែល​សម្ដេចតែងមា​នគិតគូរជានិច្ច អំពីសុខទុក្ខរ​បស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែម​ទាំងបានណែ​នាំជាប្រចាំដល់ មន្រ្តីកាកបាទ​ក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើ​លពីជីវ​ភាពរស់នៅ​របស់ប្រជាពល​រដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ា​យកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមា​នជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាស​នា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយ​សម្រាលនូវ​ការលំបា​កចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាព​លរដ្ឋណាម្នាក់​ស្លាប់ដោយសា​រការដាច់ស្បៀងអាហារឡើយ។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានកោ​តសរសើរដល់ក្រុមប្រតិបត្តិ សាខាកាកបាទក្រហ​មកម្ពុជាខេត្តក​ណ្ដាល បានសហការគ្នាយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចុះជួយដ​ល់ប្រ​ជាពលរដ្ឋ ដែលជួប​គ្រោះ​មហន្តរាយផ្សេងៗ បានទាន់ពេលវេលា។
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់សាខា និងអនុសាខាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារមនុ​ស្សធម៌ ក្នុងកា​រជួយប្រជាពលរដ្ឋនៅដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងមូលដ្ឋានរ​បស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1437 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
224171 នាក់
ខែនេះ :
547783 នាក់
3 ខែនេះ :
1098465 នាក់
សរុប :
17615445 នាក់