ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមា​នជ័យ ណែនាំ​ឲ្យអភិបា​លស្រុកម៉ា​ឡៃថ្មី ត្រូវខិ​តខំប្រឹង​ប្រែ​ង​បំពេញ​ការងារ តួនាទី ភារកិច្ច អនុវត្តផែនកា​រថ្នាក់​ជាតិ និងការ​បំ​រើសេ​វាជូនប្រ​ជាព​លរដ្ឋឲ្យបា​នល្អ​ប្រ​សើ​រ
Fri,20 November 2020 (Time 09:50 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុង​ពិធីប្រកា​សចូល​កាន់ដំណែង​អ​ភិបាល និងអភិ​បាល​រងស្រុក​ម៉ាឡៃ នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍ណែនាំ​ដល់ អភិបា​លស្រុកថ្មី ដែលទើបមកកាន់​ដំណែងនៅស្រុកម៉ាឡៃ ត្រូវខិ​ត​ខំប្រឹង​ប្រែង​បំ​ពេញកា​រងារតួនាទី ​ភារកិច្ច ​អនុវត្តផែនការរប​ស់ថ្នាក់​ជាតិ និង​កា​របំរើ​សេវាជូន​ប្រជា​ព​ល​រដ្ឋឲ្យបានល្អប្រសើរ ពិសេល​ការផ្តល់សេវាជូនប្រជាលរដ្ឋ ​តាមការ​ស្នើសុំណា​មួយ​ដែលអា​ចជួយ​សម្រួល ធ្វើ​បានភ្លាម​ ហើយថ្នាក់ដឹ​កនាំ​នៅទៀតនោះ ត្រូវរៀ​បចំជូន​ភ្លាមមិ​ន​ចាំបាច់​ឲ្យពួកគាត់​រងចាំ​ឬធ្វើដំ​ណើរទៅវិញ​ទៅមក​ នាំតែពិបាកនិងខាត​ពេលវេលានោះទេ​ នេះហើយដែល​គេហៅថា ការ​ផ្តល់​សេវា​តាមបំ​ណងប្រាថ្នារបស់ប្រ​មុខរារដ្ឋាភិបាល​នោះ។

ឯកឧត្តម​បញ្ជាក់ថា ក្នុងនា​ម​គណៈបញ្ជាការឯក​ភាពស្រុក មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​សម្របស​ម្រួល​រាល់កិច្ចការទាំង​អស់​ ក្រោយពីទទួល​បានមុខតំណែងថ្មី ជាអភិបា​ល​ស្រុក​ម៉ា​ឡៃ ត្រូវសហកា​រជា​មួយមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងត្រូវមា​នទំនាក់ទំ​នង​គ្នាជា​ប្រទេ​សជិតខាង​ឲ្យបានល្អ ក្នុង​ការសហការ​ទប់ស្កាត់​រាល់​បទល្មើសផ្សេងៗនៅតាម​បន្ទាត់ព្រំដែន ដូចជា៖បញ្ហាគ្រឿងញៀន ការ​ជួញដូរ​មនុស្ស ពលករលួចឆ្លង​ដែនខុសច្បាប់ បញ្ហាល្បែង​ស៊ីសង​គ្រប់ប្រភេទ និងបញ្ហា​ក្មេង​ទំ​នើង ជាពិសេស​ត្រូវផ្សព្វផ្សាយព​ង្រឹង​ច្បាប់ចរាចរណ៍ផ្លូវគោក​ផង​ដែរ។

ជាងនេះទៅទៀតឯកឧត្តម សង្ឃឹមលោកអភិបាលស្រុកថ្មី នឹងបន្តខិតខំប្រឹងប្រែង​បន្ថែមទៀត​រាល់​កិច្ចការ​ដែល​អ​ភិបាល​ស្រុក​ចាស់ធ្វើបាន និង​នៅ​សេស​ស​ល់ត្រូវជំរុញ​ឲ្យបា​នលឿន​និងពង្រីកបន្ថែម​ទៅ​តាម​ការ​ប្តេជ្ញា​ចិត្ត។ចំណែកលោ​កស្រីអភិបាលរងស្រុក ក្រោយពីចូលកាន់តំណែត្រូវបន្តសិក្សា​ពីអ្នកចា​ស់ៗ​បន្ថែមទៀតឲ្យច្រើន​ផងដែរ។

សូមបញ្ជាក់ផង​ដែរថា លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក ត្រូវបានប្រកា​សចូលកាន់​មុខតំ​ណែ​ង​ជា​អភិ​បាល​ស្រុកម៉ាឡៃ ជំនួស​លោ​កអែម សុខា ដែលត្រូវផ្ទេ​ទៅ​ធ្វើជា​អភិបាលស្រុក​ថ្មពួក។ចំណែក​លោកស្រី ជុំ រស្មី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង ស្រុកម៉ាឡៃផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បង​ប្អូន​ប្រជាពល​រដ្ឋ ក្រោយមាន​ករណីវិជ្ជមា​នវីរុសកូវីដ-19ថ្មីឆ្លងចូ​លសហគមន៍ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិ​ច្ចប្រជុំសា​មញ្ញលើកទី​១៨ ឆ្នាំទី២ អាណត្តិ​ទី៣ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិ​ភាក្សា ​ស្តីពីការនាំស្រូវចេ​ញទៅប្រទេសជិតខាង និងស្ថាន​ភាពរួម​នៅតាមខ្សែប​ន្ទាត់ព្រំដែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្ត ក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន តាមការណែនាំ​របស់ក្រសួង​សុខាភិបាល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅ​នឹងករណី​គ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3991 នាក់
ម្សិលមិញ :
4545 នាក់
សប្តាហ៍នេះ :
37451 នាក់
ខែនេះ :
171642 នាក់
3 ខែនេះ :
625288 នាក់
សរុប :
3265207 នាក់