ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
កាកបាទ​ក្រហមសា​ខាខេត្តបាត់ដំបង នាំយកអំណោ​យមនុស្សធម៌ ​ផ្តល់​ជូនដល់ពលរដ្ឋរ​ងគ្រោះដោយ​អគ្គិភ័យឆេះផ្ទះ
Thu,19 November 2020 (Time 06:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 23នាក់)


ខេត្តបាត់ដំបង៖ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាត់តំណាងអោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់​ដំបង ដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា ចុះសាកសួរសុខទុក្ខ និងនាំយ​កអំណោយមនុស្សធម៌ទៅផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ១ខ្នង កាលពី​ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមទី០១ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

នាឱកាសនោះ លោក​ ងី សែត បានពាំនាំនូវការចូលរួមសោកស្តាយ និងចូលរួមរំលែក នូវទុក្ខ​លំបាក ពីសំណាក់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការសាខាខេត្ត ជាពិសេស សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ ព្រមទាំងសូមឲ្យ មេត្តា កាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែយើងនៅមានជីវិតរស់នៅ គឺបងប្អូន​អាចប្រក​បរបររកទទួលទានដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។

ជាមួយគ្នានេះលោកអនុប្រធានគណៈកម្មាធិការសាខា ក៏សូមអំពាវនា​វក្រើនរំលឹកដ​ល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជានិច្ចនូវភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុ​ផ្សេងៗ ដែលងាយឆាបឆេះ ព្រមទាំងការតបណ្តាញអគ្គិសនី ប្រើប្រាស់ត្រូវរក​អ្នកជំនាញបច្ចេក​ទេស មកតឲ្យ​បានត្រឹមត្រូវ ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។

ហើយអំណោយមនុស្សធម៌ដែលត្រូវបានផ្តល់ជូនគ្រួសាររងគ្រោះនាពេលនេះមាន! -អង្ករ៥០​គីឡូក្រាម -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -ត្រីខ២យួរ -មី២កេស -ទឹកសុទ្ធវីឃែរចំណុះ ២០លីត្រ ២កាធុង -ឃីត ១កញ្ចប់ ( មុង ភួយ សារុង ក្រមា អាវយឺត សម្ភារៈផ្ទះបាយ១សម្រាប់ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បង​ប្អូន​ប្រជាពល​រដ្ឋ ក្រោយមាន​ករណីវិជ្ជមា​នវីរុសកូវីដ-19ថ្មីឆ្លងចូ​លសហគមន៍ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិ​ច្ចប្រជុំសា​មញ្ញលើកទី​១៨ ឆ្នាំទី២ អាណត្តិ​ទី៣ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិ​ភាក្សា ​ស្តីពីការនាំស្រូវចេ​ញទៅប្រទេសជិតខាង និងស្ថាន​ភាពរួម​នៅតាមខ្សែប​ន្ទាត់ព្រំដែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្ត ក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន តាមការណែនាំ​របស់ក្រសួង​សុខាភិបាល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅ​នឹងករណី​គ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3895 នាក់
ម្សិលមិញ :
4545 នាក់
សប្តាហ៍នេះ :
37355 នាក់
ខែនេះ :
171546 នាក់
3 ខែនេះ :
625192 នាក់
សរុប :
3265111 នាក់