ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនយុវជនចំនួន០៦នាក់ ក្រោយពីធ្វើសកម្មភាព​ឆក់​យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង
Thu,19 November 2020 (Time 06:27 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 15នាក់)


ខេត្តបាត់ដំបង៖ក្រុមយុវជនវ័យ​ក្មេងចំនួន០៦នាក់ ត្រូវបានកម្លាំង​អន្តរាគមន៍នៃអធិ​ការដ្ឋាននគរ​បាល​ស្រុកមោងឬស្សី សហកា​រជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីក្រាំង រួមជាមួយ​កម្លាំងផ្នែក​ជំនាញ ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាពឆ​ក់យកទ្រព្យ​សម្បត្តិប្រ​ជា​ពលរដ្ឋតាមដងផ្លូវសាធារណៈ។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សីបានអោយដឹងថា ក្រោយ​ទ​ទួលបានព័ត៌មានពីប្រជាព​លរដ្ឋ ឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សី ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមាន​ក្រុមយុវជនវ័យក្មេងចំនួន០៦នាក់ ប្រើប្រាស់ម​ធ្យោបាយ​មានម៉ូតូចំនួនបីគ្រឿង បានធ្វើសក​ម្មភាពឆក់យក​លុយរបស់ខ្លួន​អស់ជាច្រើន ខណ:ដែលខ្លួន​កំពុង​ធ្វើដំណើរនៅលើផ្លូវជាតិ៥ ចំណុចភូមិសាស្ត្រខាងលើរួចគេចខ្លួនបាត់ ភ្លាមនោះលោកបានរា​យការ​ណ៍ជូន​លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោ​កស្នងការរងទទួលផែន រួចមក​លោកក៏បានដឹកនាំក​ម្លាំងចុះធ្វើការស្រាវ​ជ្រាវរហូតនៅវេលា​ម៉ោង ១៥ និង៣៩នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងលិចស្ពានដើមក្រសាំង ស្ថិតក្នុង​ក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ក៏កំណ​ត់បានក្រុមជនសង្ស័យជាមុខសញ្ញា និងបាន​ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីពួកគេធ្វើសកម្ម ភាពឆក់បានសម្រេចជិតកន្លះម៉ោង។

លោកបន្តថា ជនសង្ស័យជាយុវជន​វ័យក្មេងដែលត្រូវឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់​ទឹ​កថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២-ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
៣-ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន សុខ រាជធានីភ្នំពេញ
៤-ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ ធានីភ្នំពេញ
៥-ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
៦-ឈ្មោះ រតនា វិសាលសិដ្ឋភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិគោកឃ្នាង សង្កាត់គោកឃ្នាង ខណ្ឌសែន​សុខរាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមាន៖
-ប្រាក់រៀលខ្មែរចំនួន១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) -ម៉ូតូចំនួន០៣ គ្រឿង -ទូរស័ព្ទដៃចំនួន០២គ្រឿង -ខ្សែដៃកាឡៃចំនួន០១ខ្សែ -ខ្សែកផ្លាកទីនចំនួន០១ខ្សែ និងចិញ្ចៀនផ្លាកទីន ចំនួន០១វង់។

លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង័្សយខាងលើបានសារភាពថា ពួកខ្លួនបា​នធ្វើដំណើ​រចេញពីរាជ​ធានីភ្នំពេញ ហើយមានគោលបំណង ទៅកាន់ខេត្តសៀមរាប ក្នុងពេលធ្វើដំ​ណើរតាមផ្លូវក្រុម​ពួកគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យ សម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវនៅចំណុចស្នាមព្រះ ភូមិសា​ស្រ្តខេត្តពោធិសាត់ ដែលក្នុង​នោះ​បានប្រាក់ចំនួន ៧០០.០០០រៀល​(ចិតសិប​ម៉ឺនរៀល​)លុះ​មកដល់ភូមិសាស្រ្តខេត្តបាត់ដំបង ពួកគេក៏​បានធ្វើសកម្មភាពបន្តទៀតដោយបានប្រាក់ចំនួន ១.១៩៥.០០០រៀល​(មួយលានមួយសែនប្រាំបួនម៉ឺន​ប្រាំពាន់រៀល) ក៏ត្រូវបានសមត្ថកិច្ចន​គរបាល​ស្រុកមោងឫស្សីបង្រ្កាបបានតែម្តង។

លោកបញ្ជាក់ទៀតថា កិច្ចប្រតិបត្តិការរបស់នគរបា​លដែលអនុវត្តបានជោ​គជ័យនៅពេលនេះ គឺស្ថិតក្រោមបទបញ្ជារប​ស់លោក ឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេស​បានការ ចូលរួមផ្តល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនៅ មូល ដ្ឋាន ដែល​កន្លងម​កសមត្ថកិច្ចបានធ្វើការផ្សព្វ ផ្សាយ លេខទូរស័ព្ទដោយទូលំទូលាយ ហើយប្រជាពលរដ្ឋលោ​កទទួលយកសម្រាប់ទា​ក់ទង ទាន់ពេលនៅក្នុងករណីមានហេតុការ ណ៍ណាមួយកើត​ឡើងដូចករណី​នេះស្រាប់។

រហូតមកដ​ល់ពេលនេះក្រុមជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច​រៀបចំសំណុំរឿងប​ញ្ជូនមក​កាន់​ការិយា​ល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បង​ប្អូន​ប្រជាពល​រដ្ឋ ក្រោយមាន​ករណីវិជ្ជមា​នវីរុសកូវីដ-19ថ្មីឆ្លងចូ​លសហគមន៍ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិ​ច្ចប្រជុំសា​មញ្ញលើកទី​១៨ ឆ្នាំទី២ អាណត្តិ​ទី៣ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិ​ភាក្សា ​ស្តីពីការនាំស្រូវចេ​ញទៅប្រទេសជិតខាង និងស្ថាន​ភាពរួម​នៅតាមខ្សែប​ន្ទាត់ព្រំដែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្ត ក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន តាមការណែនាំ​របស់ក្រសួង​សុខាភិបាល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅ​នឹងករណី​គ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4364 នាក់
ម្សិលមិញ :
4545 នាក់
សប្តាហ៍នេះ :
37824 នាក់
ខែនេះ :
172015 នាក់
3 ខែនេះ :
625661 នាក់
សរុប :
3265580 នាក់