ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កូនប្រុសបង្កើត​រដ្ឋលេខាធិ​ការក្រសួងកសិកម្ម លើគ្នាមកវ៉ៃជនរងគ្រោះដល់ថ្នាក់រៀន បណ្តាល​ឲ្យរង​របួសធ្ងន់
Sa,11 Januar 2020 (Time 03:27 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


រាជធានីភ្នំពេញ៖មហាជនកំពុងទន្ទឹងរងចាំមើលថា ​តើច្បាប់អនុវត្តទៅលើកូន​លោកធំ ដែល​ប៉ុនប៉ង​សម្លាប់​ជនរង​គ្រោះដល់ថ្នាក់រៀ​ននោះ​ទៅជាយ៉ាងណា? បន្ទាប់ពីជនបង្កដែល​គេស្គាល់ថា ត្រូវជាកូន​បង្កើត​របស់​លោក ណី លន់ រដ្ឋលេខា​ធិការក្រសួងកសិក​ម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ដែលបាន​នាំ​សា​ច់ញាតិ​ជាក្រុម​​​​មកប្រព្រឹត្តបទល្មើស ប្រើហិង្សាក្នុង​គោលបំណង​សម្លាប់ជនរងគ្រោះ​ដល់ថ្នាក់​រៀន តែសំណាងជនរងគ្រោះរួច​ផុតពីសេ​ចក្តីស្លាប់ ដោយសារលោកគ្រូៗជួយអន្តរាគមន៍ទាន់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩​និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២​០២០ នៅក្នុង​បន្ទប់រៀន នៃសកលវិទ្យាល័យ​ភូមិន្ទកសិកម្មចំកា​រដូង។

បើតាមប្រភព័ត៌មានបាន​ឲ្យដឹងថា​៖ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើតរបស់លោក ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឈ្មោះ នូច ​ចាន់ណារិទ្ធ ត្រូវកូន​ក្មួយ និ​ងជាបងជីដូនមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូក​នចំនួន៣នាក់ទៀត។រីឯជ​នរង​គ្រោះមាន​ឈ្មោះ ក្រាម ស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃ​ស​កលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងថា​៖មុនពេលកើតហេតុ ខ្លួនកំពុង​នៅក្នុង​ថ្នាក់បន្ទប់៤VMB រៀនមុខវិជ្ជាវេជ្ជ​សាស្ត្របក្សី ដែល​មានលោកគ្រូឈ្មោះ ធីម សុខា ជាអ្នក​បង្រៀន លុះដល់កើតហេតុក៏ស្រាប់តែឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវជាបងឈ្មោះ ណី សៅសុវណ្ណ នាំ​គ្នាចំនួន៣នាក់ទៀត សម្រុកចូលក្នុ​ងបន្ទប់ថ្នាក់រៀនខាង​លើ មកស្រែកសំឡុត និងធ្វើស​កម្មភាពក្នុង​ចេតនាសម្លាប់ ប៉ុន្តែបា​នលោកគ្រូៗជួយរារាំង និងនិស្សិតរួមថ្នាក់ស្រែកខ្លាំងៗ ជនបង្ក​បញ្ឈប់សកម្ម​ភាព បណ្តាល​ឲ្យ​រង​នូវកណ្តា​ប់ដៃជនបង្កដាល់ត្រូវចំគុម្ពត្រចៀក និងក្តោងច្រមុះបែកហូរឈាម បាន​មិត្តរួមថ្នាក់​ដឹកទៅកាន់មន្ទីរពេទ្យ។
ដោយឡែក ក្រុមជនបង្កត្រូវខាងគណៈគ្រប់គ្រងសាលា ហៅមកសាកសួរបានមួយដង្ហើមចង្រិត នៅ​ការិ​យាល័យសិក្សា ក៏ឱ្យក្រុមជ​នបង្កត្រឡប់ទៅផ្ទះវិញ ដោយមិន​បានប្រគល់ជនបង្ក ឬហៅ​សមត្ថ​កិច្ច​ជាមន្ត្រីនគរបាលយុត្តិធម៌នៅជិតនោះ ឃាត់ខ្លួន​ក្រុមជនបង្កហេតុ​យកទៅសាកសួរតាមនី​តិវិធីនោះ​ឡើយ ទាំងនេះដោយគេដាក់ការសង្ស័យថា លោកគ្រូៗ គណៈគ្រប់​គ្រងសាលាមានការខ្លា​ច​រអាកូនលោកធំ និងគូកន​៣នាក់ទៀតជាអង្គរ័ក្ស ទើបបានជា​មិនផ្តល់ក្រុម​ជនបង្កឱ្យ​សមត្ថកិច្ចចាត់​ការបន្ត។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានយើងមិនបានសុំការ​បកស្រាយពី លោក ង៉ោ ប៊ុនថាន សាកល​វិទ្យា​ធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទេដោយគ្មានលេខទូរស័ព្ទ។ដោយឡែក លោក ណី​ លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានប្រាប់តាមទូរស័ព្ទ​ថា តាមពិតឈ្មោះ ណី សៅសុវណ្ណ នោះ​ជាកូនលោក​មែន គ្នាមិនបាន​វ៉ៃជនរងគ្រោះទេ គឺបងវាឈ្មោះ នូច ​ចាន់ណារិទ្ធ ជាអ្នកបង្កហេតុ ដោយសារវាខឹងជំនួសប្អូនក៏កើតទៅជារឿង។

លោកបញ្ចាក់ថា ធ្វើបែបនេះមិនត្រូវទេទោះជាជនរងគ្រោះឆាតសំឡេងគម្រាមក៏ដោយ ក៏គេមិ​នទាន់​បានប្រព្រឹត្ត ហើយក៏គ្មានការសងសឹក​វ៉ៃគេនោះដែរ ខ្ញុំពិតជាសោកស្តាយអ្វីដែលក្មេងៗគាត់គិតខ្លី បង្កជាជម្លោះប៉ៈពាល់ធ្ងន់ធ្ងរណាស់គ្រួសារ និងសង្គម ដូច្នេះ​ហើយខ្ញុំមិនទទួល​យកបានទេ​នូវអំ​ពើខុស​ច្បាប់ ហើយរឿងនេះទុកអោយខាងសាលាគេធ្វើការចុះ ហើយខ្ញុំក៏​ចង់អោយ​ការសម្រប​សម្រួល​គ្នាដ៏ល្អនិងគ្នាដើម្បីបញ្ចប់រឿងដែរ។

ជនរងគ្រោះបញ្ជាក់ថា ក្រោយកើតហេតុខ្លួន​បានទៅដាក់ពាក្យ​បណ្តឹងនៅមូលដ្ឋាន​កងរាជ​អាវុធខណ្ឌដង្កោ ប៉ុន្តែពុំដឹងថា សមត្ថកិច្ចឈាន​ដល់ឃាត់ខ្លួនក្រុមជនសង្ស័យ​នេះដែរឬមួយយ៉ាង​ណា?
សូមបញ្ជាក់ដែរថា ពាក់ពន្ធ័ករណីខាងលើនេះក្រុមនិស្សិត​បានលើកឡើងថា៖ ការអនុវត្តច្បាប់គួរ​កុំសំដៅលើ​បញ្ហាខ្លាចរអា ចំពោះកូន​អ្នកធំ កូនអ្នកមានអី ប្រទេ​សយើងគ្រប់គ្រងដោយច្បាប់ ដូច្នេះ​អ្នកប្រព្រឹត្ត​បទល្មើសត្រូវទទួលខុស​ត្រូវចំពោះមុខច្បាប់។ដូចជា​ករណីក្រុមជនបង្ក នាំគ្នាទាំង​ហ្វូងចូលមកវ៉ៃ​ជនរងគ្រោះដល់បន្ទប់ថ្នាករៀន ចេតនាសម្លាប់ ជាអំពើ​ដ៏ឃោឃៅ​បំផុតដែល​សង្គមមួយ​នេះមិនអាចទទួលយកបាន។​ម្យ៉ាងទៀតក្រុមជន​បង្កគាត់បង្ហា​ញពីចរិកគឃ្លើនច្បាប់ វ៉ៃជ​នបង្ក​ហើយ នៅទីនោះដោ​យចរិកក្រអើតក្រទម សូម្បីតែ​ខាងគណៈគ្រប់គ្រង​សាលាហៅពួ​កគេទៅ​សាកសួរ គឺពួក​គេមិនញញើត​និងច្បាប់ ដោយសារយ​កឥទ្ធិពល​អំណាចឪពុកជារដ្ឋលេខាធិការ ហ៊ាន​ធ្វើអ្វីៗបំពាន និងបាត់បង់​នូវសេចក្តីថ្លៃថ្នូ សីលធម៍ ក្នុងសង្គមដ៏ធ្ងន់​ធ្ងរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17620400 នាក់