ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ល្បែងស៊ីសងកើតមានឡើងយ៉ាងគក្រើក នៅក្នុងក្រុងតំបន់ទេសចរណ៍ដ៏ធំ នៃប្រទេសកម្ពុជា ស្នងការនគរបាល ខេត្តសៀមរាប គ្មានចំណាត់ការ
Wed,11 November 2020 (Time 12:38 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 802នាក់)


ខេត្តសៀមរាប÷លោក ទិត្យ ណារ៉ុង ស្នង ការនគរបាល ខេត្តសៀមរាប​ និង លោក ណុប​ សារ៉ាក់ អធិការក្រុងសៀមរាប អសមត្ថភាព បើកអោយមានសង្វៀនជល់មាន់​ ផ្គើននិងគោលនយោបាយ ភូមិឃុំមានសុ​វត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល

នៅថ្ងៃទី១១ ខែ វិច្ឆការ ឆ្នាំ២០២០នេះ​ មានសេចក្ដីរាយការណ៍មកថា លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្ត សៀមរាប និង លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប បាននឹងកំពុងផ្គើនទៅនឹងគោលនយោបាយ ទាំង០៩ ចំណុចភូមិឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល ដោយទុកបណ្ដែតបណ្ដោយ អោយកើតមានល្បែងស៊ីសងដុះស្លែលេងជាច្រើនប្រភេទ នៅក្នុងភូមិសាស្ត្រ ដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។

ជាពិសេស​បាន ទុកអោយមានសង្វៀនប្រជល់មាន់ដ៏ធំ​ នៅចំកណ្ដាលទីក្រុងសៀមរាប លេងជាច្រើនឆ្នាំ ដែលម្ចាស់ឈ្មោះ ពន្លក ឈ្មោះ វ៉ាន់ លេងនៅ (៨៨៨៨) និងមានមេក្លោង ឈ្មោះ ភា ជាអ្នករត់ការសូកប៉ាន់បង់ប្រាក់ទៅដល់ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប មួយចំនួនធំ។

ប្រភពបានបង្ហើប ឱ្យដឹងថា ÷ ទីតាំងសង្វៀនជល់មាន់នេះផងដែរ ជាពិសេស ល្បែងអាប៉ោង មានលេងចាក់លុយធំៗខ្លាំងណាស់ ។

សូមបញ្ជាក់ថា ÷ ទីតាំងល្បែងស៊ីសងខាងលើ​ ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានការលេង ចល័ត ចុះឡើងៗផងដែរ យោងទៅតាមសភាពការណ៍ ជួនកាលទៅលេងនៅទីតាំងបន្ទាយភូមិភាគចាស់ ជូនកាលទៅលេងនៅ ខាងក្រោយវត្តគោកចក ស្ថិតក្នុង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សេចក្ដីរាយការណ៍​បានបន្តទៀតថា ÷ ល្បែងស៊ីសង ជល់មាន់ខាងលើ បានកើតមានជាច្រើនឆ្នាំមកហើយ ដែលលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប និង លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប ធ្វើឡេឡឺៗ ធ្វើមិនដឹងមិនឮ ។

ចំណែកលោកវរសេនីយ៍ឯក ណុប​ សារ៉ាក់ អធិការក្រុង សៀមរាបវិញ បានអោយដឹងថា ÷ លោកមិនហ៊ានប្រកែកនោះទេ រឿងថា​ មិនមានល្បែង ស៊ីសងនោះ លោកបានអះអាងថា​ លោកធ្លាប់ធ្វើការបង្ក្រាបជាច្រើនលើកមកហើយ​ដែរ តែពួកញៀនល្បែងទាំងនោះ នៅតែបន្តលួចលេងរហូត ៕​ ដោយ "កៅ សុម:"

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6074 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
116659 នាក់
ខែនេះ :
469377 នាក់
3 ខែនេះ :
1247558 នាក់
សរុប :
14187869 នាក់