ថ្ងៃMontag ទី២០ ខែមករា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន អ្នកញៀនល្បែងស៊ីសង​ ចំនួ១៤នាក់ យកទៅអប់រំនៅអធិការស្រុក
Sa,11 Januar 2020 (Time 01:02 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 24នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមកាលដឹកនាំរបស់លោកឧត្ត​មសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់បង នៅរសៀល​ថ្ងៃសុក្រ ០១រោច ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០​ កម្លាំងនគរ​បាលស្រុកថ្មគោល ​ដែលមាន​លោកវរសេនី​យ៍ឯក​ ផង់​ សុភាព ជាអធិការនគរបាលស្រុក​ ដឹកនាំកម្លាំងជំនាញ និង​កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​គោកឃ្មុំ​ ប៉ុស្តិ៍តាពូង​ ប៉ុស្តិ៍បឹងព្រីង​ បានចុះ​បង្រ្កាបក​រណីល្បែង​ស៊ីសង​(បក្សីកីឡាជល់មាន់)តាម​ទូរទ​ស្សន៍ដោយធ្វើការឃាត់ខ្លួនអ្នកនិ​យមទស្សនា និងឆ្លៀត​ចាក់ភ្នាល់​ដាក់ប្រាក់ផងនោះ​ចំនួន​១៤​នាក់​ភេទប្រុស ​រួមទាំងម៉ូតូចំនួន១២គ្រឿង ទូរទ​ស្ស​ន៍ម៉ាក​LG​ទំហំ៤៣អ៊ី​ងចំនួន០១គ្រឿង នៅចំណុច​ក្រុមទី១០ភូមិអូរញរ​ ឃុំបឹង​ព្រីង​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​។ 

ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែង(បក្សីកីឡា)មានភ្នាល់ដាក់ប្រាក់ទាំង១៤នាក់ យកមកធ្វើ​ការសាកសួររួចមក​ បានណែនាំអប់រំធ្វើកិច្ចសន្យា​បញ្ឈប់ហើ​យឲ្យវិលទៅលំនៅដ្ឋានវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ការពិត!វរសេនីយ៍ឯក ស ប៊ុនសឿង និងអនុសេនីយ៍ទោ ឆយ រដ្ឋនា មន្ត្រីកងរាជអាវុធហត្ថ​ខេត្ត​បន្ទា​យ​មានជ័យ ជាអ្នកប្រើអំពើហិង្សា វាយពលរដ្ឋម្នាក់ស្លាប់ពិតប្រាកដមែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​ជិះម៉ូតូទៅលេងផ្ទះសង្សារ ចោរធាក់ប្លន់យកម៉ូតូស្កុប​ពីសេរី​២០១៩ទៅបាត់ រួមទាំ​ងកាបូប​លុយ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីលួច (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ ​បែកខ្លួនខ្ទេចខ្ទីស្លាប់ មើលលែងយល់ ដោយសារថយន្តបែនដឹកថ្ម​ បើកបុកម៉ូតូកិនពីលើ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនម​នុស្ស៧​នាក់ រួមនឹង​រថយន្តក្រុងវៀតណា​ម បង្កប់ឈើប្រណិ​ត១គ្រឿង នៅ​ស្រុកសេសាន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1723 នាក់
ម្សិលមិញ :
5339 នាក់
សប្តាហ៍នេះ :
37787 នាក់
ខែនេះ :
168740 នាក់
3 ខែនេះ :
447575 នាក់
សរុប :
991854 នាក់