ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនជន​សង្ស័យម្នាក់ ទៅតុលា​ការ ដើម្បីផ្តន្ទា​​ទោសតាមច្បាប់ ​ពាក់ព័ន្ធករណី រំ​លោភទំនុកចិត្ត
Fr,10 Januar 2020 (Time 05:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់​ ដែលជាប់​ពាក់ព័ន្ធករណី រំ​លោភទំនុកចិត្ត ត្រូវបាន​សមត្ថកិច្ចជំនា​ញ នៃការិយាល័យស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរា​ជធានីភ្នំពេញ បញ្ជូនខ្លួន​ទៅតុលាការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីផ្តន្ទាទោសតាមច្បាប់។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ ជនសង្ស័យមាន​ឈ្មោះ ឃិន ឆាយ អាយុ៣០ឆ្នាំ ត្រូវបាន​កម្លាំង​មូល​ដ្ឋាន​អាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅចំណុច​ក្រុម​ហ៊ុន ជេវ៉ាយអេស៊ី ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់​ពី​ម្ចាស់ក្រុមហ៊ុនដាក់ពាក្យបណ្តឹង។​

នៅចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បានសារភាពឲ្យដឹងថា ខ្លួន​បានចូលមកបំរើការងារ នៅក្រុមហ៊ុន ជេវ៉ាយអេស៊ី កាលអំឡុងឆ្នាំ២០១៣ ដោយមានតួនាទីជាអ្នកគ្រប់គ្រងជាងម៉ាស៊ីន​ត្រជាក់ និងទទួល​បានប្រាក់ខែ៤០០ដុល្លារ ក្នុង១ខែ រហូត​ដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខ្លួនក៏​បានទៅ​ដំឡើងម៉ាស៊ីន​ត្រជា​ក់ជូនអតិថិជនជា​បន្តបន្ទាប់រហូត តែពុំដែល​ប្រគល់ប្រាក់ឲ្យក្រុមហ៊ុន ក្រោយ​ពេលអតិថិ​ជន​បង់ប្រាក់​ឲ្យថ្លៃដំឡើងម៉ាស៊ីនត្រជាក់ និងថ្លៃជួ​សជុសនោះទេ គឺរូបគេបានយកទៅ​ចាយវាយជា​ប្រ​យោជន៍ផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ចំនួន​៣៣៣០ដុល្លារអាមេរិក ដោយមានការខាតបង់ច្រើន ខាង​ក្រុមហ៊ុន បានហៅរូបគេមកសាកសួរដឹងរឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3308 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113934 នាក់
ខែនេះ :
355127 នាក់
3 ខែនេះ :
906498 នាក់
សរុប :
17394582 នាក់