ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយទីប្រឹក្សា​ពិសេស របស់អគ្គលេខាធិការ អង្គការស​ហប្រជាជាតិ នៅវិមានសន្តិភាព
Fr,10 Januar 2020 (Time 04:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម Jeffrey D. Sachs ទីប្រឹក្សា​ពិសេស​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។

ក្នុងឱកាសនោះឯកឧត្តម Jeffrey D. Sachs​បានមានប្រសាសន៍ថា ក្នុងដំណើរ​ទស្សនកិច្ចនៅ​កម្ពុជា​ពេលនេះគឺ ឯ.ឧ បានឃើញដោយផ្ទាល់​ភ្នែកនូវការអភិវឌ្ឍ​របស់កម្ពុជា ដែលក្នុងនោះ​មាន​ទាំង​ការអភិវឌ្ឍ​លើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍលើវិ​ស័យសុខាភិបាល និងការ​អភិវឌ្ឍន៍លើ​ដទៃទៀត​ដែលហួស​ពីការស្មាន។

ឯកឧត្តម Jeffrey D. Sachs បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះឯកឧត្តមនឹងទៅប្រទេសឡាវ កម្ពុជា និងម៉ាឡេ​ស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញ​លើកទឹកចិត្ត​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសអា​ស៊ាន និងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹក​ជញ្ជូន និងអាយធី (IT) ដើមធ្វើយ៉ាង​ណាឲ្យសហគមន៍អឺរ៉ុប និងអាស៊ានមានទំនាក់ទំនង និងស​ហប្រតិបត្តិការល្អ។
ជាងនេះទៅទៀតឯកឧត្តមនឹង​ជម្រុញលើកស្ទួយកិច្ចស​ហប្រតិបតិ្តការរវាងសហគមន៍អឺរុប និង​អាស៊ាន ដែលនឹងសង្កត់​ធ្ងន់ពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ ដោយ​ពុំចង់ឃើញ​មានការបែកបាក់គ្នារវាងតំ​បន់និងតំបន់ទេ។ផ្ទុយមកវិញឯកឧត្តម នឹងឆ្លុះបញ្ចាំងពី​ភាព​ខ្លាំងនិង សារខាន់ៗ នូវកិច្ចស​ហប្រតិបត្តិការ រវាងតំបន់និង​តំបន់ទៅវិញ។

ជាការឆ្លើតបសម្តេចតេជោហ៊ុន សែន បានជម្រាបជូនឯកឧត្តម Jeffrey D. Sachsថា កម្ពុជាមា​នមហិច្ឆិតា​ធ្វើយ៉ាងណាជំរុញកម្ពុជា​ឲ្យក្លាយទៅជាប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ នឹង​ប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។កន្លងមក​កម្ពុជាបាន​ដាក់ចេញនូ​វគោលនយោ​បាយ​ផលិត​ស្បៀង គឺការនាំអង្ករ​ចេញហើយក៏បានទ​ទួលភាពជោគជ័យ ជាពិសេសលើគោល​នយោ​បាយផលិត​ស្បៀង។កម្ពុជាដែ​លជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអាហារ បានប្រែក្លាយ​ជាប្រទេសមួយ​មានអតិរេក​ស្បៀង​ទៅវិញ។ពេលនោះទៀត រាជរដ្ឋាភិបាលបា​នដាក់ចេញនូវ​គោ​លនយោបាយ​ឧស្សាហកម្មផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញឧស្សាហកម្មកម្ពុជា ក្នុងទិស​ដៅ​ជំរុញ​កម្ពុជាឆ្ពោះទៅកាន់ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមាន​ចំណូលខ្ពស់ នៅ​ឆ្នាំ​២០៥០។

ទន្ទឹមនឹងនេះ សម្តេចតេជោ​បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកា​លពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំ​ណល់រាវ ​ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែរបញ្ហានេះ​បាននាំម​កនូវ​ការបា​រម្ភសម្រាប់កម្ពុជា ​ជាពិសេសលើ​វិស័យកសិកម្មផង លើវិស័យធ​នធានទឹកផង​ដែល​ធ្វើឲ្យក​ម្រិត​ទឹកនៅកម្ពុជា​ មានកម្រិតទាប។ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថា យើង​គប្បី​ណា​រួមគ្នា ធ្វើការ​ដោះស្រាយ ជាពិសេ​សបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែល​កម្ពុជាគាំទ្រ​គោលន​យោបាយ ​និងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គកា​រសហប្រជាជាតិ បាន ដាក់​ចេញមកនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33194 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209081 នាក់
ខែនេះ :
447745 នាក់
3 ខែនេះ :
997352 នាក់
សរុប :
17490580 នាក់