ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តមួយគ្រឿង ​បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ​ទៅ​បុកគោយន្តកន្ត្រៃពេញ​ទំហឹង បណ្ដាលឲ្យអ្នក​បើកគោ​យន្តរងរបួស​ជាទម្ងន់
Mi,07 Oktober 2020 (Time 07:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយសារការបើកបរក្នុង​ល្បឿ​នលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុកនិងគោយន្ត
កន្ត្រៃ​ពេញទំហឹង បណ្ដាលឲ្យអ្នកបើកគោយន្តរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ភ្លាមៗ។

ករណីដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវ​លេខ៥៨ក្រវ៉ាត់ព្រំដែន ចន្លោះបង្គោលគីឡូម៉ែត្រ៦១-៦២ខាងជើងស្ពានអូរកំបុត្រ ចំងាយ​ប្រមា​ណជា១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ រថយន្តកែច្នៃបើក​ក្នុង​ល្បឿន​លឿនខ្វះ​ការប្រុងប្រយ័ត្ន លុះបើកមកដល់កន្លែង​កើតហេតុ ក៏ស្រាប់តែ​បើកទៅ​បុកគោ​យន្តក​ន្ត្រៃពេ​ញទំហឹងបណ្តាល​ឲ្យអ្នក​បើកឈ្មោះ ភាព ឈិន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងតាស្រី ឃុំគោករមៀត រងរបួសធ្ងន់ បាក់ស្មងជើង​ខាងឆ្វេង។ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេដឹក​យក​ទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

នគរបាលចរាចរណ៍បានបញ្ជាក់ទៀតថា មូលហេតុរថយន្តកែច្នៃបើកក្នុងល្បឿនលឿន​ខ្វះការ​ប្រុង​ប្រយ័ត្ន ចំណែកគោយន្តក​ន្រៃ្តប្តូរគន្លងប​ត់ត្រឡប់ក្រោ​យខ្វះកា​រប្រុងប្រយ័ត្ន។ក្រោយពីធ្វើការវាស់វែ​ងរួចមធ្យោបាយទាំងពី​(រថយន្តច្នៃ និងគោយន្តកន្ត្រៃ) ត្រូវបានកម្លាំង​នគរបាលយកម​កទុក ដើម្បីដោះ​ស្រាយ​តាមផ្លូវច្បាប់នៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
195 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
110821 នាក់
ខែនេះ :
352014 នាក់
3 ខែនេះ :
903385 នាក់
សរុប :
17391469 នាក់