ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គណៈបញ្ចាការឯកភាព ​រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូក​សរុបការងារ រយៈពេល៩ខែ និង​លើកទិសដៅ​ការងារត្រីមាសទី៤ ឆ្នាំ២០២០
Wed,28 October 2020 (Time 08:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 340នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០២០ បាន​អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំបូក​សរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈ​បញ្ជាការឯក​ភាពរដ្ឋបាលខេត្តកំពង់ចាម។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម​អភិបាលរ​ងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលនៃ​គណៈអភិបាល​ក្រុង-ស្រុក កងកម្លាំងទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែង របស់ឯ​កឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំដឹកនាំមន្ទីរ អង្គភាព និងជាជ្ញាធរ គ្រប់លំដា​ប់ថ្នាក់ ដែលបានខិតខំបំ​ពេញការងារ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ទាំងវិស័យ​សន្តិសុខ​សណ្ដា​ប់ធ្នាប់សាធារណៈ រក្សាបាននូវស្ថេរភា​ពនយោបាយ ដែលបានចូលរួមចំណែក ជាមួយរា​ជរដ្ឋាភិ​បាល ក្នុងការដោះស្រាយ​បញ្ហាមួយចំនួន ជាពិសេស អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរវិស័​យទាំងអ​ស់ បានស​ហការគ្នាល្អ ក្នុងការដោះស្រាយ​ទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជំនន់​ទឹកភ្លៀង ដែល​បានធ្វើឲ្យខូច​ខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ នៅក្នុងរយៈពេលប៉ុន្មានខែ កន្លងទៅនេះ។

ក្នុងនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានណែ​នាំដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក បន្តការតាម​ដានអំពីស្ថាន​ភាពអាកាស​ធាតុ និងត្រៀមលក្ខណៈរៀ​បចំស្បៀង និងសម្ភារៈ សម្រាប់ត្រៀមលក្ខណៈឆ្លើយតប និង​អន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរ​ងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាពិសេស ការចុះ​ពិនិត្យវាយ​តម្លៃផលប៉ះ​ពាល់ និងរៀប​ចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួល​រងការ​ខូចខាត ក្នុង​អំឡុងពេលជំនន់ទឹកភ្លៀង ដើ​ម្បីស្ដារឡើងវិញ។

បន្ទាប់ពី​ជំនន់ទឹកភ្លៀងបា​នបញ្ចប់ មន្ទីរ អង្គភា​ពជំនាញ ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ចុះពិ​និត្យវាយតម្លៃផលប៉ះ​ពាល់ និងរៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងកា​រខូចខាត ។ដោយឡែក ការងារប្រយុទ្ធប្រ​ឆាំងនឹងគ្រឿងញៀនវិញ ឯកឧត្ដម ណែនាំ​ដល់អាជ្ញាធ​រមូលដ្ឋាន ត្រូវបន្តការតាមដាន និងក្តាប់ជាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឲ្យជាប់ ដើម្បីជា​មូលដ្ឋានក្នុងការបង្ក្រាបបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4052 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114678 នាក់
ខែនេះ :
355871 នាក់
3 ខែនេះ :
907242 នាក់
សរុប :
17395326 នាក់