ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនស​ង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Wed,28 October 2020 (Time 11:22 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 32នាក់)


ខេត្តព្រះសីហនុ៖កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំ​ពង់សីលា ដឹកនាំដោយ​លោក​ ចាន់​ ពន្លក​ អភិបាលរងស្រុក កាលពីយប់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២០​ បាន​ចុះត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំព​ង់សីលា​ ខេត្តព្រះសីហនុ​ មានរថយន្តមួយគ្រឿង​មក​ដល់គោលដៅ​ត្រួតពិនិត្យ បានបើកគេ​ចពីការត្រួតពិនិត្យ​ ប៉ុន្តែ​សមត្ថកិច្ចបាន​ដេញតាម ឃាត់នាំយក​មកគោល​ដៅ​ត្រួត​ពិនិត្យវិញ។

រថយន្តនេះ​ម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ​បើកបរដោយជ​នជាតិចិន​ មានទិស​ដៅពីភ្នំពេញ​ ទៅខេត្តព្រះ​សីហនុ​ មានអ្នករួមដំណើរ​ចំនួន០៣នាក់​ (ទាំងអ្នក​បើកបរ)​ មានឈ្មោះដូចខាងក្រោម​ ៖
១.ឈ្មោះ​ Feng Yu​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិចិន​ អ្នកបើកបរ
២.ឈ្មោះ​ Gao Ying Kai ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជនជាតិ​ចិន​ អ្នករួមដំណើរ
៣.ឈ្មោះ​ Vu Thi Minh Hien ភេទស្រី​ អាយុ៣០ឆ្នាំ​ ជនជាតិវៀតណាម​ អ្នករួមដំណើរ។

ក្រោយពីត្រួតពិនិត្យ​ឃើញជាលទ្ធផលឃើញថា មានម្សៅសារ​ធាតុញៀន ម៉ាទឹកកក ចំនួន០៧កញ្ចប់ (ធំ០២កញ្ចប់​ តូច០៥កញ្ចប់​ ) កញ្ឆាក្រៀម០​១កញ្ចប់តូច​ និងថ្នាំពណ៌ខៀវ០៦គ្រាប់​ ,ខ្នោះ​ដៃចំនួន​០១គូរ,ដំបងឆក់ចំនួន០១ដើម,ទូរស័ព្ទ​ដៃ​ ចំនួន០៤គ្រឿង​,រថយន្តម៉ាក​ ស្តារិច​ ពណ៌ទឹកប្រាក់​ ស្លាក​លេខភ្នំពេញ​២AZ៨៤៨១​ ចំនួន០១គ្រឿង​ និងវត្ថុតាងមួយចំនួនទៀត។

ជនសង័្សយនិងវត្ថុតាងទាំង៣នាក់ ត្រូវបានឃាត់ទុក​នៅអធិការដ្ឋាន​នគរបាលស្រុកកំពង់សីលា ដើម្បី​បន្តទៅតាមនិតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បង​ប្អូន​ប្រជាពល​រដ្ឋ ក្រោយមាន​ករណីវិជ្ជមា​នវីរុសកូវីដ-19ថ្មីឆ្លងចូ​លសហគមន៍ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិ​ច្ចប្រជុំសា​មញ្ញលើកទី​១៨ ឆ្នាំទី២ អាណត្តិ​ទី៣ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិ​ភាក្សា ​ស្តីពីការនាំស្រូវចេ​ញទៅប្រទេសជិតខាង និងស្ថាន​ភាពរួម​នៅតាមខ្សែប​ន្ទាត់ព្រំដែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្ត ក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន តាមការណែនាំ​របស់ក្រសួង​សុខាភិបាល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅ​នឹងករណី​គ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3798 នាក់
ម្សិលមិញ :
4545 នាក់
សប្តាហ៍នេះ :
37258 នាក់
ខែនេះ :
171449 នាក់
3 ខែនេះ :
625095 នាក់
សរុប :
3265014 នាក់