ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ
Tue,27 October 2020 (Time 07:27 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួម និងសហការី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ក្នុង​១​គ្រួសារទទួលបានអង្ករ១ការ៉ុងទម្ងន់៥០គីឡូក្រាម,មី២កេសតូច,ភេសជ្ជៈមូតាន១កេស,ទឹកស៊ីអុីវ១យួរ,ត្រីខ១យួរ,ទឹកសុទ្ធ១យួរ,មុង១,ភួយ១ និងថវិកាចំនួន១០ម៉ឺនរៀល។​

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើដល់គ្រួសារអតីតយោធិន នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ និងពលី-មរណៈទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះជម្ងឺកូវីដ-១៩ ហើយត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ក្រោយពីពិធីសំណេះសំណាល និងចែកអំណោយបានបញ្ចប់ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងសហការី បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសិក្សាការសាងសង់អាគាររដ្ឋបាលថ្មីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33760 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209647 នាក់
ខែនេះ :
448311 នាក់
3 ខែនេះ :
997918 នាក់
សរុប :
17491146 នាក់