ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​រដ្ឋបាលក្រុង/ស្រុកចំនួន​៥​ក្នុងខេត្តស្វាយរៀង
Tue,27 October 2020 (Time 02:14 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 57នាក់)


ខេត្តស្វាយរៀង:កាលពីរសៀលថ្ងៃទី ២៦​ ខែតុលា​ ឆ្នាំ​២០២០​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា​ ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងមន្ត្រីរដ្ឋបាលខេត្ត ព្រមទាំងកងកម្លាំងទាំងបីប្រភេទ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​ រដ្ឋបាលក្រុង/ស្រុកចំនួន​៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

អំណោយដែលទទួលបានរួមមាន​៖​ ស្នងការនគរបាលខេត្តទទួលបាន៖អង្ករ​ ៥០​បាវតូច,​មី​៥០​កេស,​ទឹកសុទ្ធ​៣០​ កេស​ និងទឹកដោះគោខាប់​១០កេស។ ដោយឡែកអង្គភាពអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការ​សឹករងស្វាយរៀង​ ក្នុង​ ១​ អង្គភាពទទួលបាន៖អង្ករ២៥​បាវតូច,​ មី​២៥​កេស,​ទឹកសុទ្ធ​៣០​កេស​ និងទឹកដោះគោខាប់​១០កេស និងរដ្ឋបាលក្រុងស្វាយរៀង បាវិត​ រំដួល​ ចន្ទ្រា​ និងស្វាយទា​ប​ ក្នុងមួយអង្គភាពទទួលបាន៖ អង្ករ១០​បាវតូច,​មី​២០​កេស,​ទឹកសុទ្ធ​ ១០​កេស​ និងទឹកដោះគោខាប់​ ១០កេស៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយនូវវិធានការ និងការណែនាំរបស់ ក្រសួងសុខាភិបាល ដល់បង​ប្អូន​ប្រជាពល​រដ្ឋ ក្រោយមាន​ករណីវិជ្ជមា​នវីរុសកូវីដ-19ថ្មីឆ្លងចូ​លសហគមន៍ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិ​ច្ចប្រជុំសា​មញ្ញលើកទី​១៨ ឆ្នាំទី២ អាណត្តិ​ទី៣ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិ​ភាក្សា ​ស្តីពីការនាំស្រូវចេ​ញទៅប្រទេសជិតខាង និងស្ថាន​ភាពរួម​នៅតាមខ្សែប​ន្ទាត់ព្រំដែន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ចូលរួមដោយស្ម័គ្រចិត្ត ក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យ​បានខ្ជាប់ខ្ជួន តាមការណែនាំ​របស់ក្រសួង​សុខាភិបាល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅ​នឹងករណី​គ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3713 នាក់
ម្សិលមិញ :
4545 នាក់
សប្តាហ៍នេះ :
37173 នាក់
ខែនេះ :
171364 នាក់
3 ខែនេះ :
625010 នាក់
សរុប :
3264929 នាក់