ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន កម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីយកបន្តោងខ្សែករូបសឹង្ហដាំត្បូង ស្រោបកាឡៃទៅបញ្ចាំ
Mon,26 October 2020 (Time 10:04 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


ខេត្តកណ្តាល:សមត្ថកិច្ចឃាត់ខ្លួនមានកម្មការិនីរោងចក្រម្នាក់កាលពីវេលាម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីយកបន្តោងខ្សែកស្ពាន់ស្រោបប្លាកទីន ទៅបញ្ចាំ នៅត្រង់ចំណុចផ្សារព្រះប្រសប់ ស្ថិតនៅក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ជនសង្ស័យមានឈ្មោះ វ៉ិន សុគុណ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិ-ឃុំកើតហេតុ បានបាត់បង់ប្រាក់៥២០.០០០៛ (រកឃើញវិញ)។

វត្ថុតាងដកហូតបានមានបន្តោងខ្សែករូបសឹង្ហពណ៌លឿង០១ មានដាំត្បូងពណ៌សច្រើនគ្រាប់ (បន្តោងស្ពាន់ស្រោបប្លាកទីន របស់ជនសង្ស័យ) ប្រាក់រៀលចំនួន៥២០.០០០៛ និងលិខិតទទួលបញ្ចាំ( របស់ជនរងគ្រោះ)។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង៥៥នាទី ថ្ងៃខែដដែលជនសង្ស័យបានយកបន្តោងខ្សែករូបសឹង្ហ០១ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌ស ទៅដាក់បញ្ចាំឱ្យជនរងគ្រោះ បានប្រាក់៥២០.០០០៛ ពេលនោះជនរងគ្រោះបានសួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺ ប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះ សួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថាមិនស្គាល់ រួចដើរចេញទៅបាត់ពេលនោះជនរងគ្រោះ​ មានការសង្ស័យយកបន្តោង ខ្សែកនោះ មកដុះមើល ក៏ចេញសាច់ស្ពាន់ទើបដឹងថា ចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មកឈ្មោះ លី ផល្លា ជិះម៉ូតូមកឃើញជនសង្ស័យ នៅហ្គារ៉ាសសាំងគល់ស្ពានព្រែកតាមាក់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17467867 នាក់