ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋមានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត ទទួល​អំណោយពីសា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត
Sat,24 October 2020 (Time 05:45 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 355នាក់)


ខេត្ត​បន្ទាយមានជ័យ៖ដោយមើលឃើញពីទុកលំបាក់​របស់ប្រជាពលរដ្ឋ នាយក​សា​លាទ្យាល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផប្រេន ក្រុងប៉ោយប៉ែត ​និង​លោ​ក​គ្រូ អ្នក​គ្រូ បាននាំ​យក​អំ​ណោយ​ផ្តល់​ជូន​ប្រ​ជាព​លរដ្ឋ ​ដែ​លរងផល​ប៉ះពាល់ ដោយ​សារ​គ្រោះ​ទឹក​ជំនន់​​ចំនួន​៩៦គ្រួសា​រ នៅចំណុច​ក្នុងប​រិវេណ​វត្តសូរិយ៉ាចាស់ ស្ថិតនៅក្នុងភូមិសូរិយ៉ាចាស់ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះចៅអធិការវត្តសុខសាន្ត ហៅ(វត្តអូរខៃដន)​ព្រះនាម​ ណយ ណេត និងព្រះចៅអធិការវត្ត​សូរិយ៉ា​ចាស់ ព្រះនាម ជិន រុំ ព្រមទាំងមន្ត្រីសង្ឃ ក្នុងនោះក៏​មានការអ​ញ្ជើញចូល​រួមពីសំណាក់​លោកចៅ​សង្កាត់ មេភូមិ និងប្រជា​ការពារភូមិផងដែរ។អំណោយ​ដែល​ត្រូវផ្តល់ជូ​នមាន អង្ករ មី និងទឹក​សុទ្ធ។

ក្នុងឱកា​សនោះ​លោកនា​យកសាលា​បានមា​នប្រសា​សន៍ថា អំ​ណោយ​ទាំងអស់​នេះ​ ទោះជាមិន​បាន​គ្រប់​តម្រូវកា​ររបស់បងប្អូន​ក៏ពិតមែន​ តែក៏អាចជួយ​សម្រាល​ទុកលំ​បាករបស់​បងប្អូន​បានមួយ​គ្រាផង​ដែរ​។

ទន្ទឹមនោះ​ដែរ​លោកចៅសង្កាត់​និមិត្ត បានថ្លែង​អគុណ​ចំពោះ​ម្ចាស់អំណោយ ដែល​បានយកចិត្តទុ​ក​ដាក់​ និង​មើលឃើញពីទុកលំបាករបស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាពខ្វះខាត កំពុង​ជួប​គ្រោះ​ទឹក​ជំនន់នេះ។

ជាមួយគ្នានោះដែរ​ ព្រះ​ចៅអធិការវត្ត ក៏បានធ្វើការផ្តាំផ្ញើ​ដល់​ប្រជាព​លរដ្ឋ​ទាំង​អស់មា​នការ​ប្រុង​ប្រយត្ន័ខ្ពស់​ចំពោះកូនតូចៗធ្លាក់ទឹក ​ត្រូវរក្សាបរិ​ស្ថាន អនាម័​យ​ឲ្យបានល្អ ពិសេស​កុំភ្លេច​អនុវត្តតា​មការ​ណែ​នាំរប​ស់ក្រសួងសុខាភិបា​លទាំងអស់គ្នា ដើម្បីជៀស​វា​ងការ​ឆ្លងជំងឺកូ​វីដ១​៩ ក្នុង​សហ​គម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32454 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208341 នាក់
ខែនេះ :
447005 នាក់
3 ខែនេះ :
996612 នាក់
សរុប :
17489840 នាក់