ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តស្វាយ​រៀង អញ្ជើញទទួលអំ​ណោយសប្បុរស​ធម៌ ពីលោក​ឧកញ៉ា​ប្រធាន​សភាពា​ណិជ្ជកម្មខេត្ត សម្រាប់ការ​ងារមនុស្សធម៌ និងការងារ​គ្រប់គ្រង​គ្រោះមហ​ន្តរាយ
Sat,24 October 2020 (Time 02:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 366នាក់)


ខេត្តស្វាយ​រៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បាន​អញ្ជើញ​ទទួលអំណោយ សប្បុរស​ធម៌ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង និងសហ​ការី ដែលបានជួយ​ឧបត្ថម្ភជា​គ្រឿងឧបភោគ បរិភោគមួយ​ចំនួន ដូចជា ៖អង្ករ៥តោន មីខ្លាឃ្មុំ៥០កេស តង់១០០តង់ សាប៊ូលាងចាន​៤៣២ដប និងថវិកាចំនួន៤លានរៀល ជូនដល់​រដ្ឋបា​លខេត្តស្វាយរៀង សម្រាប់ការងារ​មនុស្សធម៌ និងការងារគ្រ​ប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវកា​រអគុណ ចំពោះ​ប្រធានស​ភាពាណិជ្ជកម្មខេត្ត និងសហការី ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារ និងថវិកាជា​បន្តបន្ទាប់ដ​ល់រដ្ឋបាលខេត្ត ទាំងនេះជាកា​យវិការប្រកប​ ដោយទឹកចិត្ត​សប្បុរសធម៌តា​មរយៈរដ្ឋបាលខេត្ត​នាពេល​នេះ ដើម្បីចែកបន្តជូនដល់ប្រ​ជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយ​សារគ្រោះ​ធម្មជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលជួបការលំបាកក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងមូល​ដ្ឋានខេត្តស្វាយរៀង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5675 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228409 នាក់
ខែនេះ :
552021 នាក់
3 ខែនេះ :
1102703 នាក់
សរុប :
17619683 នាក់