ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តក​ណ្ដាល អញ្ជើញ​ជួបសំណេះសំណា​លជាមួយ​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការ​មន្ទីរ​សុខា​ភិបា​ល នៃរដ្ឋបា​លខេត្ត
Di,20 Oktober 2020 (Time 07:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 349នាក់)


ខេត្តកណ្ដាល៖កាលពីរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិ​បាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណា​លជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជកា​រមន្ទីរ​សុខាភិបាល នៃរដ្ឋបា​លខេត្តកណ្ដាល ដោយមានកា​រចូលរួមពី ឯកឧត្តម-លោកជំទាវ អភិបាលរង​ខេត្ត និងមន្ត្រីរាជការមន្ទីរសុខាភិបាលជាង ៤៨០នាក់។

ក្នុងនោះឯកឧត្តមអភិបាល​ខេត្ត​បញ្ជាក់ថា ការជួបសំណេះសំណាលជាមួយ មន្ត្រីក្នុងម​ន្ទីរសុខា​ភិបាល នៃរដ្ឋបាលខេត្តកណ្ដាល គឺជាការជួបជុំផ្លូវកា​រលើកដំបូង រវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹង​ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរសុខាភិបាល បន្ទាប់ពីបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំ​ណើរការ​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ។

ឯកឧត្តមបានបញ្ចាក់បន្តថា ការដាក់ឲ្យមន្ទីរសុខាភិបាល ស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្ត គឺជាកំណែ​ទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ មួយជំហានថ្មីទៀត តាមគោ​ល នយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធា​នាដល់ការផ្ទេរ សិទ្ធិអំនាចមុខងារ និងធនធានទៅ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែល​នៅកៀកជិតនឹងប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវ ក្នុងការចាត់​ចែង និងប្រើប្រាស់ធនធានទាំងនោះសម្រាប់ផ្ដល់សេវាសុខភាពសាធារណៈ ឲ្យឆ្លើយ​តប​ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព គណ​នេយ្យ​ភាព និងសមធម៌។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា លទ្ធផលនៃការធ្វើកំណែទ​ម្រង់ប្រព័ន្ធសុខាភិបាលនេះ គឺពិត​ជា​មានអត្ថប្រយោជន៍ធំធេង និងទាន់ពេលវេលា ក្នុងការអនុវត្តប្រកបដោយភាពជោគជ័យ ទៅលើ​កា​រប្រយុទ្ធប្រឆាំង ការព្យាបាល និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ឯកឧត្តមបានបន្ថែមថាទៀតថា ពាក់ព័ន្ធនិងគ្រោះជំនន់ទឹកភ្លៀង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក៏បានរៀបចំផែនការ ត្រៀមក្រុមគ្រូពេទ្យសម្រាប់ជួយ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដោយ​បានបែង​ចែកគ្រូពេទ្យជួយអន្តរាគមន៍ចំនួន១១៤ ក្រុមស្មើនឹង៤៥៦នាក់ រថយន្តសង្គ្រោះចំនួន២២ គ្រឿង និងដាក់បុគ្គលិកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង តាមមណ្ឌល សុខភាព និងមន្ទីរ​ពេទ្យប​ង្អែកក្រុង-ស្រុកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5542 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228276 នាក់
ខែនេះ :
551888 នាក់
3 ខែនេះ :
1102570 នាក់
សរុប :
17619550 នាក់