ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ទទួលអំណោ​យសប្បុរសធម៌ពីលោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះ​សំណាក់ និងអាហារដ្ឋានភ្នំខៀវ ដើម្បីតម្កល់​ត្រៀម បម្រុងទុក​សម្រាប់​ជួយពលរដ្ឋ​ប្រឈម​នឹងការរង​គ្រោះខ្វះខាត
Di,20 Oktober 2020 (Time 06:41 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 325នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយប្រធានគ​ណៈកម្មាធិការសាខាកាកបា​ទក្រហមកម្ពុជាខេត្តកំពត និងសហការីនៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២០ បានទទួលអំណោ​យសប្បុរសធម៌ពី​លោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហា​រដ្ឋាន​ភ្នំខៀវខេត្តកំពត ដើម្បីតម្កល់ត្រៀម បម្រុងទុកសម្រាប់កា​រឆ្លើយតប​ជួយដល់​ប្រជាពល​រដ្ឋប្រ​ឈម នឹងកា​ររងគ្រោះខ្វះខាត និងប្រជាព​លរដ្ឋរងគ្រោះ​ដោយឧប្បត្ដិ​ហេតុផ្សេងៗ​នៅក្នុងមូលដ្ឋា​ននៃ​ខេត្តកំពត។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងការកោត​សរសើរដល់លោកស្រី រិន វ៉ាន់ ម្ចាស់ផ្ទះសំណាក់ និងអាហារដ្ឋានភ្នំខៀវខេត្តកំពត ដែលបាន​ចូលរួម​ចំណែក ជាកម្លាំងលើកកម្ពស់ឆ្លើយតប ការគាំទ្រ ជាមួយសកម្មភាពមនុ​ស្សធម៌​របស់​កាក​បាទក្រហមកម្ពុជា។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកា​កបាទក្រហមកម្ពុជាខេត្តកំពត នឹងសន្យាចាត់ចែង​ប្រើប្រាស់ ​នូវអំណោយមនុស្សធម៌ទាំងនេះ ​ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះ គ្រប់ប្រភេទ ឲ្យស្របតាមគោ​លការណ៍គ្រឹះ ទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

អំណោយដែលសប្បុរសជនបានឧបត្ថម្ភ ជូនដល់​សាខាកា​កបាទក្រហមកម្ពុជាខេត្តកំពត​នាឱកាស​នោះ រួមមាន​អង្ករចំនួន១តោន ទឹកសុទ្ធចំនួន៥០កេះ និងថវិកាចំនួន២លានរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75849 នាក់
ម្សិលមិញ :
20685 នាក់
សប្តាហ៍នេះ :
110436 នាក់
ខែនេះ :
354222 នាក់
3 ខែនេះ :
922976 នាក់
សរុប :
17378840 នាក់