ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពង់ធំ នាំយកអំណោយ​របស់​សម្ដេចតេជោ ផ្តល់ជូនប្រជាពលរដ្ឋចំនួន៨៦គ្រួសារ ដែលរងគ្រោះ​ដោយជំនន់ទឹក​ភ្លៀងនៅស្រុកបារាយណ៍
Sa,17 Oktober 2020 (Time 03:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 14នាក់)


ខេត្តកំពង់ធំ៖ប្រជា​ពលរដ្ឋចំនួ​ន៨៦គ្រួសារ នៅស្រុកបារាយណ៍ ដែល​ទទួលរង​គ្រោះដោយសារ​ជំនន់​ទឹក​ភ្លៀង ទទួល​អំណោយជា​អង្ករ មី ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៊ី​វ និងទឹកសុទ្ធ របស់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា តាមរយះ​ឯកឧត្តម សុខ លូ អភិបាល នៃគ​ណៈអភិបាលខេត្តកំព​ង់ធំ នារសៀ​លថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំការសា​កសួរសុខទុក្ខពី​សំណាក់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចជាកាលសម្តេចទាំ​ងទ្វេរតែងតែយកចិត្តទុក​ដាក់ពីជីវភាពរ​ស់នៅរបស់​បងប្អូនប្រជា​ពលរដ្ឋគ្រប់​ទីកន្លែង​ ជាពិសេស​នៅពេល​ដែលបងប្អូនកំពុង​តែជួបនូវ​គ្រោះធម្មជាតិ​នៅ​ពេលនេះ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរដែនដីភូមិ ឃុំ ស្រុកអំពីការរងគ្រោះ​ដោយជំនន់ទឹកភ្លៀង​ដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម ឯកឧត្តមបា​នចុះមក​ពិនិត្យស្ថានភាពទឹក​ដោយផ្ទាល់ ដើម្បីត្រៀម​ជម្លៀសបងប្អូនទៅរកទីទួលសុវត្ថិភាព ដោយ​មិនទុកឱ្យបងប្អូនណាម្នាក់ ​ស្លាប់ដោយកា​រលិចលង់ និងអត់ស្បៀងអាហារ ដោយសារគ្រោះទឹកជំន​ន់​នោះទេ។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សា​សុខភាព​ឱ្យបានល្អ និងជំរុញឱ្យអាជ្ញា​ធរមូលដ្ឋាន ត្រូវបន្ត​តាមដានជាប់​ជានិច្ច ចំពោះស្ថានភាពរស់​នៅនិង​សុខ​ទុក្ខរបស់បងប្អូនប្រ​ជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបាន​ណែ​នាំដ​ល់ប្រជា​ពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមា​នឥទ្ធិពល​នៃព្យុះ បន្តបោកបក់​មកលើប្រទេសកម្ពុជា អាច​នឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្ស​ចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការ​ការពារពីសត្វ​អសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់​រួសរាន់ទៅកា​ន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពា​រសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំ​ណែនាំ​ដល់​កូនចៅឲ្យរស់ឆ្ងាយពី​គ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គម​ជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ចាការឯកភាព ​រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូក​សរុបការងារ រយៈពេល៩ខែ និង​លើកទិសដៅ​ការងារត្រីមាសទី៤ ឆ្នាំ២០២០ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិថៃ​២នាក់ បើកត្រាក់​ទ័រច្រូត​ស្មៅ នៅ​ចំណុចប​ង្គោលសី​មាលេខ​៤៣ បាន​ជាន់​មីនតោ​ន​ផ្ទុះ​ខ្ទេចត្រាក់​ទ័រ បណ្តាល​ឲ្យស្លាប់ភ្លាមៗ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កំពុង​តែបើកសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាល​​ឲ្យឆាបឆេះក្លាយ​ជាអណ្ដាតភ្លើង យ៉ាង​សន្ធោសន្ធៅ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនស​ង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​រដ្ឋបាលក្រុង/ស្រុកចំនួន​៥​ក្នុងខេត្តស្វាយរៀង (ឆន្ទះកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
3525 នាក់
សប្តាហ៍នេះ :
17491 នាក់
ខែនេះ :
181473 នាក់
3 ខែនេះ :
709162 នាក់
សរុប :
3082831 នាក់