ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដមអភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង
Do,15 Oktober 2020 (Time 12:55 )
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 30នាក់)


ខេត្តស្វាយរៀង:ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយអភិបាលរងខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អភិបាលក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវ៉ាត់ក្រុង។

អាស្រ័យដោយភ្លៀងនៅតែបន្តធ្លាក់ដែលបានធ្វើឲ្យកម្ពស់ទឹកនៅតែបន្តកើនឡើង ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវវិធានការបន្ថែម ដោយបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុងស្វាយរៀង ចាត់ចែងលើកទំនប់នៅផ្លូវក្រវ៉ាត់ក្រុងឲ្យខ្ពស់ថែមមួយកម្រិតទៀត និងរៀបចំបាវខ្សាច់បិទមាត់លូសំខាន់ៗជាប់ផ្លូវក្រវាត់ក្រុង និងដាក់ម៉ាស៉ីនបូមរំដោះទឹកនៅតាមគោលដៅសំខាន់ៗ ចេញពីក្នុងក្រុងក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ជាគំហុក ដើម្បីបង្ការផលប៉ះពាល់នានា និងទប់ទឹកកុំឲ្យហូរកាត់ផ្លូវ និងហូរចូលក្រុងដែលអាចបង្កជាជំនន់ ឬមានការជន់លិចលំនៅឋានរបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលការជន់លិច និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ ស្ទឹង និងទីកន្លែងនានាដែលមានហានិភ័យខ្ពស់អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៨ ដោយមិនត្រូវធ្វេសប្រហេសជាដាច់ខាត ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ចាការឯកភាព ​រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូក​សរុបការងារ រយៈពេល៩ខែ និង​លើកទិសដៅ​ការងារត្រីមាសទី៤ ឆ្នាំ២០២០ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនជាតិថៃ​២នាក់ បើកត្រាក់​ទ័រច្រូត​ស្មៅ នៅ​ចំណុចប​ង្គោលសី​មាលេខ​៤៣ បាន​ជាន់​មីនតោ​ន​ផ្ទុះ​ខ្ទេចត្រាក់​ទ័រ បណ្តាល​ឲ្យស្លាប់ភ្លាមៗ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កំពុង​តែបើកសុខៗ ស្រាប់តែឆ្លងចរន្តភ្លើង បណ្តាល​​ឲ្យឆាបឆេះក្លាយ​ជាអណ្ដាតភ្លើង យ៉ាង​សន្ធោសន្ធៅ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនស​ង្ស័យចំនួន៣នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​រដ្ឋបាលក្រុង/ស្រុកចំនួន​៥​ក្នុងខេត្តស្វាយរៀង (ឆន្ទះកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
672 នាក់
ម្សិលមិញ :
3525 នាក់
សប្តាហ៍នេះ :
17768 នាក់
ខែនេះ :
181750 នាក់
3 ខែនេះ :
709439 នាក់
សរុប :
3083108 នាក់