ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សមត្ថកិច្ចពាក់ពន្ឋ ​ស្រុកវ៉ារិនបើកដៃឱ្យក្រុមឈ្មួញ ទន្ទ្រានកាប់ព្រៃយកដីរដ្ឋ យកធ្វើកម្មសិទ្ធិ​ផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យបំផុត
Tue,27 August 2019 (Time 03:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 962នាក់)


ភ្នំពេញ៖ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន​បានលើកឡើងថា ដីរបស់រដ្ឋជាច្រើនហិតា ​ដែល​មាន​ទីតាំងនៅត្រង់ចំណុច​ស្ពានអូរបាយតាប់ ​ស្ថិតក្នុងភូមិវត្តឃុំស្រែណូយ​ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានក្រុមឈ្មួញ ​សហការជាមួយអាជ្ញាធរពា​ក់ព័ន្ធ ដើម្បីដាក់គ្រឿង​ចក្រឈូសឆាយ​ធ្វើជាកម្ម​សិទ្ធិផ្ទាល់ខ្លួន កើតមានឡើងយ៉ាងពេញបន្ទុក។
 
ប្រភពខាង​លើបានបន្តទៀតថា ក្រុមឈ្មួញតែងតែធ្វើសកម្មភាពកាប់ព្រៃ និងឈូសឆាយ ដើម្បីយក​ដីរដ្ឋធ្វើជាកម្មសិទ្ធិ ដើ​ម្បីចែកគ្នាធ្វើមានធ្វើបានយ៉ា​ងរលូន។សកម្មភាពទាំង​នេះត្រូវបាន​គេសង្កេត​ឃើញថា សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន​បានរក្សាភាពស្ងៀមស្ងាត់ នឹងពុំមានចា​ត់វិធានការ​ទប់​ស្កាត់នោះឡើយ។
 
ជាក់ស្ដែ​ងនៅថ្ងៃទី ២៥និង២៦ ខែ​សីហា ឆ្នាំ២០១៩ ក្រុមជនខិលខូចបានប្រើគ្រឿង​ចក្រឈូស​ឆាយ​ដីព្រៃលិចទឹកដែលមានទីតាំងស្ថិតក្នុ​ងចំណុច​ស្ពានអូបៃ​តាប់និង ស្ថិតក្នុងភូមិវត្ត ឃុំស្រែណូយ​ស្រុក​វ៉ារិនខេត្តសៀមរាប។
ខណៈ​ពេលនោះ​ដែរអ្នកយ​កព័ត៌មានយើង​បានរាយការណ៍ និងធ្វើបទសម្ភាស​ទៅលោក ប៊ុត វិបុល អភិបាល​ស្ដីទីស្រុកវ៉ារិន ដោយគាត់​បានបំភ្លឺថាគាត់ពុំទាន់​បានដឹងរឿងឈូសឆាយ​ដីព្រៃខាង​លើនេះនៅឡើយទេ ហើយគាត់នឹងចាត់ចែងកម្លាំងឲ្យចុះស្រាវជ្រាវ។
 
ទោះយ៉ាងណា​លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​បានឲ្យដឹងតាមប្រព័ន្ធ​តេឡេក្រាមថា គាត់នឹងចាត់ចែងឲ្យមន្ត្រីថ្នាក់ក្រោម​ចុះស្រាវជ្រាវនៅពេលក្រោយ។
 
ប្រភពចេញពីសមត្ថកិច្ចម្នាក់ដែល​ធ្វើការនៅក្នុងស្រុកវ៉ារិន ​ដែលសុំមិន​បញ្ចេញឈ្មោះ​បានលើក​ឡើងថា ​ដីព្រៃលិចទឹកនិងដីរដ្ឋនិងរួមទាំង ដីបឹង បួរ អូ បូរាណ ជាច្រើនកន្លែងដែល​ស្ថិតក្នុងឃុំ​ស្រែណូយ ស្រុកវ៉ារិន ត្រូវបានក្រុមឈ្មួញ​ និងអាជ្ញាធរមូលដ្ឋាន​ឃុបឃិតគ្នាជាលក្ខណៈ​ប្រព័ន្ធ​លក់ឲ្យឈ្មួញយក​ប្រាក់ធ្វើមានធ្វើបានយ៉ាងសុខស្រួល។
 
ដូច្នេះហើយទើបមានសេចក្ដី​អំពាវនាវទៅដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ​ក៏ដូចជាថ្នាក់​ដឹកនាំថ្នាក់​ជាតិ និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាចុះស៊ើប​អង្កេតស្រាវជ្រាវ មកលើអាជ្ញាធរមូល​ដ្ឋានឲ្យមានភាពស៊ីជ​ម្រៅ ជាបន្ទាន់ផង៕ដោយឆន្ទៈកូនខ្មែរ

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76185 នាក់
ម្សិលមិញ :
20685 នាក់
សប្តាហ៍នេះ :
110772 នាក់
ខែនេះ :
354558 នាក់
3 ខែនេះ :
923312 នាក់
សរុប :
17379176 នាក់