កម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្របួចបានចោរឆក់ទូរសព្ទ័ដៃ ចំនួន៣នាក់ នៅភូមិសាមគ្គីមានជ័យ
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរ:សេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនកាលពីថ្ងៃចន្ទ័ ០១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០និង១០នាទីយប់ នៅចំណុចលើទំនប់ក៥ ផ្លូវចេញពីកាសុីណូផ្កាយ៥ ទៅផ្លូវបូរីសំរិទ្ធពៅ
ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមលោកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មានរួមមាន:
ទី១-ឈ្មោះរ៉ា ម៉ាន់ហាក់ ភេទប្រុស អាយុ២៤ឆ្នាំ
ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ
ភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
គេចខ្លួន ។
ទី២-ឈ្មោះផាត វណ្ណនេត ភេទប្រុស អាយុ១៧
ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៣-ឈ្មោះធាវ អុីន ភេទប្រុស អាយុ១៦ឆ្នាំជន
ជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅ
ភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះផាត វណ្ណនេត បានសារភាពថា ខ្លួនជិះម៉ូតូម៉ាកនិចគ្នា៣នាក់ ហើយឈ្មោះធាវ អុីន អង្គុយកណ្តាលជាអ្នកឆក់ទូរសព័្ទចិន។
ចំណែក ធាវ អុីន ឆ្លើយថាខ្លួនជិះម៉ូតូ៣នាក់ហើយអង្គុយកណ្តាលតែផាត វណ្ណនេត ជាអ្នកឆក់ទូរសព្ទ័ចិន។តែទោះជាអ្នកទាំងពីឆ្លើយដាក់គ្នាទៅវិញទៅមកយ៉ាងណាក្តី តែវត្ថុតាង(ទូរសព្ទ័ចិន) ត្រូវបានសមត្ថកិច្ចដកហូតពីឈ្មោះ ធាវ អុីន។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕