ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដមអភិបាលខេត្តកំពត អញ្ជើញបើកវិញ្ញាសារប្រឡង សញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង
Tue,20 August 2019 (Time 04:31 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 422នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពត។

មានប្រសាសន៍ ក្នុងឱនោះ ឯឧត្តម ជាវ តាយ អភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះបរិយាកាស នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ សង្កេតឃើញថា មានលក្ខណៈកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ជាងបណ្ដាឆ្នាំកន្លងទៅ។

ទាំងនេះដោយប្រជាពលរដ្ឋក៏ដូចបេក្ខជនមានការយល់ដឹងកាន់តែប្រសើរឡើងដោយចូលរួមគោរព និងអនុវត្តបានល្អ ពិសេសបេក្ខជន និងប្រជាពលរដ្ឋទូទៅ បានយល់កាន់តែច្បាស់អំពីការកំណែទម្រង់ លើវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងអប់រំយុវជន និងកីឡា។

សូមជម្រាបដែរថា៖ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ មានបេក្ខជនចុះឈ្មោះដាក់ពាក្យប្រឡងចំនួន៥១៧៦នាក់ ក្នុងនោះស្រី២៦៤៨នាក់មានមណ្ឌលប្រឡងចំនួន១០ ក្នុងនោះនៅក្នុងក្រុងកំពតចំនួន៨មណ្ឌល និងស្រុកទឹកឈូចំនួន០២មណ្ឌលស្មើ២០៨បន្ទប់។

ជាកិច្ចនៃការបើកវិញ្ញាសារប្រឡងឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរ និងផ្ដាំផ្ញើដល់គណៈមេប្រយោគ ក៏ដូចបេក្ខជនប្រឡងសូមអោយមានការចូលរួមគោរពនិងអនុវត្តតាមបទបញ្ញត្តិដែលក្រសួងអប់រំយុវជន និងកីឡាបានកំណត់ណែនាំទាំងអស់គ្នា សំដៅរួមចំណែកធ្វើអោយវិស័យអប់រំនៅកម្ពុជា មានគុណភាពកាន់តែប្រសើរឡើងពោលគឺអ្នកចេះគឺប្រឡងជាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5586 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
218598 នាក់
ខែនេះ :
540451 នាក់
3 ខែនេះ :
1090535 នាក់
សរុប :
17604881 នាក់