ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំ រៀបចំយន្តការសម្របសម្រួល ការប្រឡង​សញ្ញាបត្រ មធ្យម​សិក្សាទុតិយភូមិ
Mon,19 August 2019 (Time 09:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 471នាក់)


ខេត្តកែប៖ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្តិភាព​ តាមមណ្ឌល​ប្រលងនៅ​ខេត្តកែប ត្រូវតែធានាឲ្យបានល្អប្រសើរសម្រាប់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅគ្រប់​មណ្ឌល​ប្រឡងទូទាំងខេត្តកែប។

នេះជាការលើកឡើងរបស់​ លោក​ កែន​ សត្ថា​ អភិបាល​ នៃ​គណ:អភិបាលខេត្ត​កែប ក្នុងឱកាស​ដែល​ លោក​ និងលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន​គណៈមេប្រ​យោគទូទាំងប្រទេស ប្រចាំខេត្តកែប​ បានអញ្ចើញដឹកនាំ​កិច្ចប្រជុំរៀបចំយន្តការ ​សម្របសម្រួលការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ជាមួ​យភាគីអ្នកពាក់ព័ន្ធ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ នេះ។

ជាមួយគ្នានេះ​ ក្នុងកិច្ចប្រជុំ លោកប្រធានអង្គប្រជុំ បានដាក់ចេញនូវផែនការសំខាន់ៗ និងបានចាត់​តាំងកម្លាំងសម្រា​ប់ទទួលខុសត្រូវ គ្រប់ផ្នែកទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ ការត្រៀមបង្ការ​សង្រ្គោះបន្ទាន់ ការរក្សាសុវត្ថិភាពវិញ្ញាសា គណៈមេប្រយោគ បេក្ខជន និងការបង្ការស​កម្មភាពមិន​ប្រ​ក្រតីណាមួយ ដើម្បីឲ្យដំណើរការប្រឡង​សញ្ញាប័ត្រមធ្យមសិក្សាទុតិ​យភូមិឆ្នាំនេះ ទទួលបា​ន​ជោគ​ជ័យតាមការណែនាំរបស់ថ្នាក់ជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5235 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
216592 នាក់
ខែនេះ :
538592 នាក់
3 ខែនេះ :
1087808 នាក់
សរុប :
17598620 នាក់