ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ពន្ឋ័ករណីលួច​ មានស្ថានទម្ងន់ទោស​(គាស់តូប)
Sat,17 August 2019 (Time 08:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 530នាក់)


ខេត្តបាត់ដំបង​៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព​លួចគាស់តូបគេ​។

ករណីនេះបានកើតឡើង​កាលពី​វេលាម៉ោងប្រហែលជាង២៣ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅ​ចំណុច​ក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។​​
សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ឆែម សីហា(អូន) ភេទប្រុស ​អាយុ២១ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្តភូមិ​កាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកដៃគូរ​ម្នាក់​ទៀតរ​ត់​គេច​ខ្លួន។ 

សមត្ថកិច្ចបញ្ជាក់ថា​៖មុនពេល​កើតហេតុ​កម្លាំងសមត្ថកិច្ច​ទទួល​បាន​សេចក្តីរាយការណ៍ថា​មានករណី​​លួចគាស់តូមនៅត្រង់ចំណុច​កើតហេតុខាងលើ ​ក៏​បានចុះ​ធ្វើការស៊ើអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រីឯបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់។​ 

ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ចបាន​នាំ​ជនសង្ស័យ​មកកាន់អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដើម្បីធ្វើ​ការសាកសួរ​។នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួននិងបក្សពួក​ម្នាក់​ទៀតពិ​តជាបានធ្វើសកម្មភាពលួច​គាស់តូប​ពិតប្រាកដមែន។

ជនរងគ្រោះដែលត្រូវជនសង្ស័យលួចគាស់តូបមាន​ឈ្មោះ អែម សារិទ្ធ ភេទប្រុស  អាយុ៣៨​ឆ្នាំ មានទីលំនៅភូមិ​កាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ភាៈដែលដកហូតបានរួមមា​នៈ
ម្សៅឆា​ចំនួន០៣កញ្ចប់,មីកំប៉ុងចំនួន១៦កំប៉ុង,ទឹកដោះគោឆៅចំនួន១១កំប៉ុង,ទឹកក្រូចចំនួន១ដប,កង្ហាតូចពណ៍ខៀវ០១,ចង្កានហ្គាសតូច០១ និងផ្លែផាស់សិន០១ថង់។
បច្ចុប្បន្ន ជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
609 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223343 នាក់
ខែនេះ :
546955 នាក់
3 ខែនេះ :
1097637 នាក់
សរុប :
17614617 នាក់