ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូន​ខ្លួន​លោក​ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ទៅកាន់តុលាការ
Sat,17 August 2019 (Time 06:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 441នាក់)


ខេត្តក្រចេះ៖​លោកឧកញ៉ាគង់ ក្រឹង និងកូនប្រសារ ត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ បញ្ជូនខ្លួនទៅកាន់តុលា​ការហើយនារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធនឹងប​ទល្មើសព្រៃឈើ។

បើតាមឧត្តមសេនីយ៍ត្រី អេង ហ៊ី​ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបប​ទល្មើ​សធ​នធានធម្មជាតិបាន​ឲ្យដឹង​ថា៖លោកឧកញ៉ា គង់ ក្រឹង និងកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវ​គណៈ​កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើ​សធនធានធម្មជាតិ សម្រេចឃាត់ខ្លួនកាល​ពីល្ងាចថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ បន្ទាប់ពីសួរនាំ​ពាក់​ព័ន្ធនឹងបទ​ល្មើស​ព្រៃឈើ។ក្រោយពីឃាត់ខ្លួនពេញមួយលុះព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កម្លាំ​ង​គ​ណៈកម្មកា​រជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ បាននាំខ្លួនលោកឧកញ៉ា គង់ ក្រឹង នាំ​មក​ឆែកឆេរផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ។

ការឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសារ បានធ្វើឡើងក្រោមការដឹកនាំ​បញ្ជាផ្ទាល់របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរា​ជអាវុធ​ហត្ថ​លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំង​អាវុធហត្ថខេត្តក្រចេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114738 នាក់
ខែនេះ :
355931 នាក់
3 ខែនេះ :
907302 នាក់
សរុប :
17395386 នាក់