ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំ ត្រៀមរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ​ប្រលងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩
Fri,16 August 2019 (Time 03:37 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 498នាក់)


ខេត្តកំពត​៖នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែ​សីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានអញ្ជើញជា​អធិ​បតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  សម័យប្រលងថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ញើញចូលរួមពី លោកអភិបាលរងខេត្ត តំណាងមន្ទីរ​អប់រំ​យុវជន និងកីឡា តំណាងស្នងការដ្ឋាននគរបាល តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន១៥រូប។ 


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តអភិបាលខេត្ត បានណែនាំនិងបានផ្តល់អនុសាន៍ដឹកនាំដូចខាងក្រោម៖
១.ផ្តល់ជូនលោកអភិបាលក្រុងកំពត និងលោកអភិបាលស្រុកទឹកឈូ ទទួលខុសត្រូវក្នុងការផ្ញើកង់ និងម៉ូតូរបស់បេក្ខជនប្រលងទាំង១០មណ្ឌល ដោយមិនយកប្រាក់កំរៃ រដ្ឋបាលខេត្តជាអ្នក​ទទួ​លបន្ទុក​ចំណាយ ។
២.នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមអភិបាលខេត្ត រួមជាមួយនឹងថ្នាក់ដឹ​កនាំខេត្តនឹង​អញ្ជើញចូលរួមក្នុងពិធីបើកស្រោមសំបុត្រវិញ្ញាប្រឡងតាមមណ្ឌលប្រឡនីមួយៗ។ 
២.ស្នើដល់មន្ទីរអប់រំយុវជន និងកីឡារៀបចំសញ្ញា ឬប្លង់ចំពោះមណ្ឌលដែលប្តូរទីតាំងថ្មី ពីអនុវិទ្យា​ល័យ ហ៊ុន សែន ក្រាំងអំពិល មកសាលារៀន គួង យ៉ុក និងផ្សព្វផ្សាយឲ្យ​បានទូលំទូលាយជូន​ដល់បេក្ខជន និងមហាជន។
៣.គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត បានរៀបចំផែនការពារការប្រឡង​សញ្ញាបត្រទុតិយភូមិទាំង​១០មណ្ឌលដោយប្រើប្រាស់កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថតា​មគោលដៅនីមួយៗ​រួចជាស្រេច ។

ចំពោះ ភោជនីយដ្ឋាន អាហា​រដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ត្រូវធ្វើអន្តរាគមន៍ជាក់ស្តែងចំ​ពោះ​កន្លែងណាដែល​បានតម្លើងថ្លៃ នៅអំឡុងពេលប្រឡង ត្រូវរៀបចំលេខទូរស័ព្ទទំនាក់ទំនង (Hotline) បិទនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីងាយស្រួលក្នុងកា​រសម្រប​សម្រួល​ដោះស្រាយបញ្ហាដែលកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17488831 នាក់