អង់គ្លេសគ្រោងបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ ទៅកាន់ឈូងសមុទ្រ បន្ទាប់ពីអ៊ីរ៉ង់រឹបអូសនាវាដឹកប្រេង របស់អង់គ្លេស
អន្តរជាតិ៖ប្រទេសអង់គ្លេសត្រៀមបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ របស់ខ្លួនទៅកាន់ឈូងសមុទ្រ បន្ទាប់ពីអ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងរបស់អង់គ្លេស។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Express នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ។
លោក Jeremy Hunt រដ្ឋលេខាធិការក្រសួងការបរទេសបាននិយាយថា នាវាដឹងប្រេងជារបស់ចក្រភពអង់គ្លេស ដូច្នេះយើងត្រូវតែការពារ" ។លោក Hunt បាននិយាយថាលោក«បានសម្តែងការខកចិត្តយ៉ាងខ្លាំងដែល សមភាគីអ៊ីរ៉ង់លោក Mohammad Javad Zarif បានធានាកាលពីថ្ងៃសៅរ៍ថាអ៊ីរ៉ង់ចង់ធ្វើឱ្យស្ថានភាពល្អប្រសើរឡើង តែពួកគេបានប្រព្រឹត្តផ្ទុយពីនេះ»៕