ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សហរដ្ឋអាមេរិកបានសងសឹក ដោយបាញ់ទំលាក់ ដ្រូនអ៊ីរ៉ង់មួយគ្រឿងហើយ
Fri,19 July 2019 (Time 02:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 543នាក់)


វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កងនាវាអាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ ហ័រមូស (Hormuz)ហើយ ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នេះ។

យោងតាមសម្តីលោក ត្រាំ បានឲ្យដឹងថា នាវាចម្បាំងអាមេរិក USS ប៊កស៊ឺ បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះនេះ ហោះមកក្បែរនៅចំងាយ ៩១៤ម៉ែត្រ ពីនាវាចម្បាំងអាមេរិកនេះ។

ទោះបីជាយ៉ាងណាក៏ដោយ យើងក៏មិនទាន់ឃើញមានប្រតិកម្មណាមួយពីភាគីខាងអ៊ីរ៉ង់នៅឡើយទេ។

ការអះអាងរបស់លោក ត្រាំ ក៏ត្រូវបានគេវិភាគថា នឹងធ្វើឱ្យកម្តៅរវាងអាមេរិក និងអ៊ីរ៉ង់កើនកាន់តែខ្លាំង ដែលបង្កឲ្យមានការព្រួយបារម្ភអំពីការផ្ទុះសង្រ្គាមរវាងប្រទេសទាំងពីរនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1804 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
112430 នាក់
ខែនេះ :
353623 នាក់
3 ខែនេះ :
904994 នាក់
សរុប :
17393078 នាក់