ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សហរដ្ឋអាមេរិក សម្រេចចិត្តអនុម័តលក់អាវុធក្នុងតំលៃ​២,២ ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់ ក្នុង​គោល​បំណង​ជំរុញសន្តិភាព នៅក្នុងតំបន់
Wed,10 July 2019 (Time 03:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 532នាក់)


អាមេរិក​៖អ្នកនាំពាក្យក្រសួ​ងការបរទេសលោក Morgan Ortagus បានថ្លែង​កាលពីថ្ងៃចន្ទថា សហរ​ដ្ឋ​អាមេរិក​បានសម្រេចចិត្តអនុម័ត​លើការលក់អាវុធចំនួន២,២ ពាន់លានដុល្លារ​ដ៏ចម្រូង​ចម្រាសទៅឱ្យកោះ​តៃវ៉ាន់នៅដើមសប្តាហ៍នេះ​ជាផ្នែកមួយ ដើម្បីជំរុញ​សន្តិភាពក្នុង​តំបន់។នេះបើ​យោងតាម​ការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានសិង្ហបុរី Channel News Asia នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះ។

លោកអ័រហ្គីសបាននិយាយថា "ចំណាប់អារម្មណ៍របស់យើង​ចំពោះតៃវ៉ាន់​ជាពិសេស​ពាក់ព័ន្ធនឹងការ​លក់​យោធាទាំងនេះ គឺដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ដូច្នេះហើយមិន​មាន​ការផ្លាស់ប្តូរ​ទេនៅក្នុងគោលនយោបាយចិនដ៏វែងឆ្ងាយរបស់យើង។ 

ភ្នាក់ងារសហប្រធាន​សន្តិសុខការពារជាតិអាមេរិកកាល​ពីថ្ងៃចន្ទបានប្រកាសថា ក្រសួងការបរ​ទេសបាន​ចុះហត្ថលេខា លើសំណើរបស់កោះតៃវ៉ាន់ ដើម្បីទិញរថក្រោះប្រមាណ១០០​គ្រឿង​និង​សម្ភារៈពាក់ព័ន្ធដែលមានតម្លៃជាង២ពាន់លានដុល្លារ។គាត់បាននិយាយថា សហរដ្ឋអាមេរិក​ក៏បានយល់ព្រមលក់មីស៊ីលឲ្យតៃវ៉ាន់ចំនួន២៥០ ដើមដែលមា​នតម្លៃប្រហែល២២៤លានដុល្លារ។

ទោះបីជាយ៉ាងណាអ្នកនាំពា​ក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយកាលពីថ្ងៃ​អង្គារថា ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តរបស់ខ្លួន បានតវ៉ាចំពោះសកម្មភាពនេះ​ហើយបាន​ទាមទារឱ្យអាមេរិកលុបចោលកិច្ចព្រមព្រៀងនេះ។
គួរបញ្ជាក់ផង​ដែរថា ទំនាក់ទំនងជាផ្លូវការរ​វាងតៃវ៉ាន់ និងអាជ្ញាធរកណ្តាល​របស់ចិន​ត្រូវបាន​កាត់ផ្តាច់​ក្នុងឆ្នាំ១៩៤៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14087 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
124713 នាក់
ខែនេះ :
365906 នាក់
3 ខែនេះ :
917277 នាក់
សរុប :
17405361 នាក់