ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង ចុះបង្ក្រាបករណីចាប់ជំរិតទារប្រាក់ នៅសណ្ឋាគារ ស៊ី ធី ប៉ោយប៉ែត
Tue,18 June 2019 (Time 01:28 PM)
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 466នាក់)


ខេត្តបន្ទាយមានជ័យ:ក្រោយពីបានទទួលព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ថា មានករណីចាប់ជំរិតទារប្រាក់ ពីភ្នំពេញ មកដល់ខេត្តបន្ទាយមានជ័យនោះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការ  សម្របសម្រួលពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីចាប់ជំរិតទារប្រាក់នៅសណ្ឋាគារ ស៊ី ធី ប៉ោយប៉ែត ដោយឃាត់ខ្លួនជនល្មើស បានចំនួន០៣នាក់ និងជួយសង្គ្រោះជនរងគ្រោះបាន០១នាក់។


ការចុះប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃ ចន្ទ័ ១៥កើត ខែ ជេស្ឌឆ្នាំកុរ  ឯកស័ក ពុទ្ធសករាជ ២៥៦៣  ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី នៅចំណុច សណ្ឋាគារ ស៊ីធីប៉ោយប៉ែត ស្ថិតនៅសង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថៅ ណាក់ អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌ័មានជ័យ ក្រុងភ្នំពេញ។

ដោយឡែកជនល្មើសទាំង០៣នាក់រួមមាន:
១-ឈ្មោះ ព្រាប វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបរ។
២-ឈ្មោះ ព្រាប វណ្ណះ ភេទប្រុស អា២៩ឆ្នាំ  ជាអ្នកចាប់។
៣-ឈ្មោះ វ៉ាន់ ស្រេត  ភេទប្រុស អាយុ២៨ឆ្នាំ ជាសមគំនិត។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញនូវវត្ថុតាមួយចំនួនរួមមាន:ឡានម៉ាកលុចសីស៣០០មួយគ្រឿងពណ៌កាំម៉ៃ មានស្លាកលេខភ្នំពេញ 2AL-8004 ជាមធ្យោបាយ។


បច្ចុប្បន្នជនល្មើសទាំង០៣នាក់ រួមនឹងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៅ តាមនិតិវិធីនៃច្បាប់ បន្ទាប់ពីជំនាញធ្វើការសាកសួររួចរាល់ហើយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
766 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163220 នាក់
ខែនេះ :
508977 នាក់
3 ខែនេះ :
1100672 នាក់
សរុប :
17620606 នាក់